ពេជ្រ សោភា លើកយកវប្បធម៌ អរិយធម៌ខ្មែរមកបង្ហាញក្នុងបទ «រយពាន់ឆ្នាំ»

មហាជន​ផ្ទុះ​ការ​កោត​សរសើរ​ស្នាដៃ​ថ្មី​របស់​តារា​ចម្រៀង​ស្រី ​ពេជ្រ​ សោភា ​ដែល​បាន​លើក​យក​វប្បធម៌​ និង​​អរិយធម៌​ខ្មែរ​មក​បង្ហាញ​ពិត​ៗ​ក្នុង​បទ​​ចម្រៀង ​​«​រយ​ពាន់​ឆ្នាំ​»​ ដែល​ទើប​តែ​ទម្លាក់​ក្ដៅ​ៗ​មុន​នេះ​។​

​បទ​ចម្រៀង ​​«​រយ​ពាន់​ឆ្នាំ​»​ របស់​ ពេជ្រ​ សោភា កំពុង​ទទួល​បាន​ការ​សរសើរ​ព្រោងព្រាត ​​ខណៈ​បទ​ចម្រៀង​ដែល​ទើប​ទម្លាក់​ប៉ុន្មាន​ម៉ោង​មុន​នេះបាន​រំលេច​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ ដែល​ជា​កេរ្តិ៍​ដំណែល​ដូនតា​បាន​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ ព្រម​ទាំង​បាន​បង្ហាញ​​សម្លៀកបំពាក់​អប្សរា ជា​វប្បធម៌​​ប្រពៃណី​បុរាណ​របស់​ខ្មែរ​ពិត​ៗ​​។​

មិន​តែ​ប៉ុណ្ណោះ​ ចំពោះអត្ថន័យ​នៃ​បទ​ចម្រៀង​បាន​​បង្កប់​ន័យ​ខ្លឹម​សារ​ស៊ី​ជម្រៅ​​នៃ​ការ​ស្រែក​ដង្ហោយ​ហៅ​​ឱ្យ​កូន​ចៅគ្រប់​ជំនាន់​បន្ត​ថែ​រក្សា ​និងការ​ពារ​កុំ​ឱ្យ​បាត់​បង់ ​ឬ​បាន​ទៅ​លើ​ដៃ​របស់​អ្នក​ផ្សេង​។​ អ្វី​ដែល​កាន់​តែ​ពិសេស​នៅ​ក្នុង​បទ​ច្រៀង​ដែល​ច្រៀង​​ និង​ទំនុក​ភ្លេង​ដោយអ្នកនាង​ ពេជ្រ​ សោភា ​មួយ​នេះ​គឺ​ត្រូវ​បាន​ថត​នៅ​ទី​តាំង​ប្រាសាទ​ខ្មែរ​ដល់​ទៅ ​៦ ​នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​ដូចជា ​ប្រាសាទបាយ័ន ប្រាសាទព្រះ​ខ័ន ប្រាសាទតា​ព្រហ្ម ប្រាសាទ​បាពួន ​ប្រាសាទទទឹងថ្ងៃ​ និង​ប្រាសាទអង្គរវត្ត ដែល​ប្រាសាទ​ទាំង​នេះ​សុទ្ធ​​សឹង​ជា​ប្រាសាទ​បុរាណ​​​គួរ​លើក​យក​មក​ផ្សព្វផ្សាយ​ ដើម្បី​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​កម្ពុជា​ឱ្យ​បាន​សុះសាយ​។​

ស្នាដៃ​ដ៏​ល្អ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មួយ​នេះ​ បាន​ធ្វើ​ឱ្យ​មហាជន​ខ្មែរ​ ជា​ពិសេស​អ្នក​គាំទ្រ​តារា​ចម្រៀង​ស្រី​ ពេជ្រ​ សោភា ​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ​ព្រោះយ៉ាង​ហោច​ណាស់​ពួកគេ​ក៏​បាន​ស្ដាប់​បទ​ចម្រៀង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​នៃ​ការ​លើក​តម្លៃ​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ៕

ទស្សនាបទចម្រៀងពេញ ៖

ប្រភពរូបភាព ៖ ហ្វេសបុក ពេជ្រ សោភា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *