បច្ចុប្បន្នរឿងភាគកូរ៉េខាងត្បូងកាន់តែមានភាពល្បីល្បាញ ដូចនេះតម្លៃខ្លួនរបស់តារាសម្ដែងក៏កាន់តែមានតម្លៃថ្លៃ និងធ្វើឱ្យពួកគេរកចំណូលបានកាន់តែច្រើន។ តោះមកដឹងពីតារាសម្ដែងកូរ៉េមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ៧ រូប បើយោងតាមប្រភព Edudwar។
១. Kim Soohyun
លោកជាតារាសម្តែងម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់ និងជាតារាកូរ៉េមានទ្រព្យច្រើនបំផុតផងដែរ ដោយមានទ្រព្យសម្បត្តិសរុប ១១៧ លានដុល្លារអាមេរិក។ តារាប្រុសរូបនេះត្រូវបានជាប់ក្នុងបញ្ជី Forbes Korea Power Celebrity 40 និងនៅក្នុង Forbes 30 ផងដែរ។ រឿងភាគល្បីៗរបស់លោករួមមាន Dream High, Moon Embracing the Sun, My Love from another star និង It’s Okay Not to be Okay។

២. So Ji Sub
លោកចាប់ផ្តើមអាជីពដំបូងជាតារាម៉ូដែល ក្រោយមកក៏ជ្រៀតខ្លួនចូលជាតារាសម្ដែង។ ក្នុងអាជីព ជាតារាសម្ដែងជាង 25 ឆ្នាំ លោកបាន សម្ដែងក្នុងរឿងជាច្រើន មិនតិចជាង ២០ ឡើយ។ បច្ចុប្បន្ន តារាប្រុសវ័យ ៤៥ ឆ្នាំមានទ្រព្យសម្បត្តិប្រមាណ ៤១ លានដុល្លារអាមេរិក។
៣. Lee Jong Suk
មុនក្លាយជាតារាសម្ដែងល្បីដូចសព្វថ្ងៃ Lee Jong-suk ផ្ដើមចេញពីការងារជាតារាម៉ូដែល។ លោកធ្លាប់បានបង្ហាញខ្លួនក្នុង MV ចម្រៀងរបស់ក្រុម 2NE1 “I don’t care”។ លោកចាប់ផ្ដើមមានឈ្មោះល្បីក្រោយសម្ដែងរឿង “School 2013”។ តារាប្រុសទើបត្រូវសារព័ត៌មានទម្លាយថាជាសង្សារ IU មានទ្រព្យសម្បត្តិប្រមាណ ៣២ លានដុល្លារអាមេរិក។

៤. Lee Minho
Lee Minho ចាប់ផ្ដើមត្រូវមហាជនស្គាល់ និងគាំទ្រខ្លាំងក្រោយសម្ដែងរឿង “Boy Over Flower” ឬ F4។ លោកក៏ត្រូវបានជាប់ឈ្មោះជាកំពូលតារាប្រុសមានមន្ដស្នេហ៍ និងសង្ហាខ្លាំងផងដែរ។ តារាប្រុសវ័យ៣៥ ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណ ២៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។

៥. Song Joongki
លោកជាតារាប្រុសកូរ៉េម្នាក់ដែលតែងត្រូវបានអ្នកគាំទ្រសរសើរថាមានវ័យក្មេងជាងអាយុ។ Song Joongki បានបង្ហាញខ្លួនក្នុងរឿងភាគជាច្រើន និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរឿង Descendants of the Sun។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្ដិប្រមាណ ២៤ លានដុល្លារអាមេរិក។

៦. Hyun Bin
មិនត្រឹមជាតារាសម្ដែងដ៏ល្បី លោកក៏ជាអ្នកជំនួញខាងផ្នែកអចលនទ្រព្យផងដែរ។ បច្ចុប្បន្ន Hyun Bin មានទ្រព្យសម្បត្ដិ ២១ លានដុល្លារអាមេរិក។

៧. Park SeoJoon
លោកជាតារាប្រុសម្នាក់ដែលជោគជ័យខ្លាំងទាំងនៅទីផ្សារសម្ដែងរឿងនៅកូរ៉េ និងទីផ្សារអាមេរិក។ Park SeoJoonមានឱកាសចូលរួមសម្ដែងក្នុងភាពយន្ដកុនហូលីវូដរបស់ Marvel Studio គឺរឿង Captain Marvel 2 ដែលត្រៀមចាក់ផ្សាយនៅរោងកុននាពាក់កណ្ដាលឆ្នាំនេះ។ Park SeoJoonមានទ្រព្យសម្បត្តិប្រមាណ ២១ លានដុល្លារអាមេរិក៕

























































Account
Security
Favourite Content