រដ្ឋាភិបាលអេហ្សីប​ណែនាំ​ឲ្យ​ពលរដ្ឋ​បរិភោគ​ជើងមាន់​ ព្រោះប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​

ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​អេហ្សីប​ ធ្លាក់​ក្នុង​ភាព​អាក្រក់​ខ្លាំង​រហូត​ថ្នាក់​រដ្ឋាភិបាល​ស្នើ​ឲ្យ​ពលរដ្ឋ​បរិភោគ​ជើង​មាន់​ជំនួស​សាច់​មាន់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ CNN។ ពិភព​អារ៉ាប់​ដែល​ជា​ប៉ែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​របស់​ពិភព​លោក​ស្រាប់​តែ​ជួប​ភាព​ដុនដាប​នៃ​វិបត្តិ​រូបិយប័ណ្ណ និង​វិបត្តិ​អតិផរណា​ដ៏​អាក្រក់​បំផុត​នា​៥ឆ្នាំ​ចុង​ក្រោយ​ ធ្វើ​ឲ្យ​អាហារ​ថ្លៃ​ឡើង​ៗ​រហូត​ថ្នាក់​ប្រជាជន​អេហ្សីប​មួយ​ចំនួន​មិន​មាន​សូម្បី​លទ្ធភាព​ទិញ​សាច់​មាន់ និង​អាហារ​បំប៉ន។

តម្លៃ​មាន់​មួយ​ក្បាល​បាន​កើន​ឡើង​ពី ៣០ផោន​អេហ្ស៊ីប ($1.01) ក្នុង​មួយ​គីឡូក្រាម​ក្នុង​ឆ្នាំ២០២១ ដល់ ៧០​ផោន​អេហ្ស៊ីប ($2.36) គិត​ត្រឹម​ថ្ងៃ​ច័ន្ទ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អេហ្សីប។ ការ​កើន​ឡើង​នៃ​ថ្លៃ​ដើម​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ជាតិ​សម្រាប់​អាហារូបត្ថម្ភ ​អំពាវនាវ​ឱ្យ​ប្រជាជន​ប្ដូរ​មក​បរិភោគ​ជើង​មាន់។

“តើអ្នកកំពុងស្វែងរកជម្រើសអាហារសម្បូរប្រូតេអ៊ីនដែលជួយកាត់បន្ថយការ​ចំណាយ​របស់អ្នកមែនទេ?” នេះ​ជា​ការ​បង្ហោះ​តាម Facebook កាល​ពី​ខែ​មុន​របស់​ស្ថាប័ន​ជាតិ​សម្រាប់​អាហារូបត្ថម្ភ​ និង​បាន​ភ្ជាប់​ជា​មួយ​រូបភាព​​រាយ​បញ្ជី​មុខ​ទំនិញ​មួយ​ចំនួន​ដែល​មាន​តម្លៃ​ថោក​ចាប់​តាំង​ពី​​ជើង​មាន់ និង​ជើង​គោ។

ក្រោយ​ការ​បង្ហោះ​នេះ​ប្រជាជន​អេហ្ស៊ីប​ជាច្រើន​ក៏​មាន​ការ​ខឹងសម្បា​ដែល​រដ្ឋាភិបាល​​ស្នើ​ឱ្យ​ពលរដ្ឋ​ងាក​ទៅ​រក​អាហារ​ដែល​ជា​និមិត្តសញ្ញា​នៃ​ភាព​ក្រីក្រ​ខ្លាំង​នៅ​ក្នុង​ប្រទេស។ នៅ​​អេហ្ស៊ីប ជើង​មាន់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សាច់​សត្វ​ថោក​បំផុត ដែល​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​អាហារ​ប្រភេទ​នេះ​ជា​សំណល់​សម្រាប់​សត្វ​ចិញ្ចឹម។

ខណៈ​ក៏​មាន​ប្រជាជន​មួយ​ចំនួន​ផ្សេង​ទៀត​យល់​ស្រប​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ​ តែ​ក្រោយ​​ពី​ការ​ណែនាំ​ឱ្យ​ទៅ​បរិភោគ​ជើង​មាន់ តម្លៃ​ជើង​មាន់​​មួយ​គីឡូក្រាម​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្រាប់​តែ​​កើន​ឡើង​ទ្វេ​ដង​ទៅ​ទៀត​រហូត​ដល់ ២០ផោន​អេហ្ស៊ីប (0.67 ដុល្លារ)។

គួរ​ជម្រាប​ថា​ អាជ្ញាធរ​អេហ្សីប​ក៏​បាន​លើក​ឡើង​​ដែរ​ថា​ប្រជាជន​អេហ្សីប​ក្បែរ​ ៣០ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ចំណែក​ World Bank ឯណោះ​វិញ​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​កាល​ពី​ឆ្នាំ​២០១៩ ដែរ​ថា​ ប្រជាជន​អេហ្សីប​ចំនួន ៦០ភាគរយ​អាច​នឹង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ឬ​ងាយ​រងគ្រោះ។

យ៉ាង​ណា​ វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​អេហ្សីប​ ដោយ​ហេតុ​ថា​ប្រទេស​អារ៉ាប់​មួយ​នេះ​ធ្វើ​ដំណើរ​ព្រម​ជាមួយ​ព្យុះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​អស់​មួយ​ទសវត្ស​មក​ហើយ​ ដែល​បង្ខំ​ឱ្យ​អេហ្សីប​ស្វែង​រក​ជំនួយ​ពី​ម្ចាស់​បំណុល ដូច​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​សម្ព័ន្ធ​មិត្ត​ជុំវិញ​ឈូង​សមុទ្រ​អារ៉ាប់។

បន្ថែម​ពី​លើ​នេះ​ ប្រទេស​ដែល​កំពុង​តែ​ដុន​ដាន​មួយ​នេះ​ក៏​ថែម​ទាំង​ធ្លាក់​ក្នុង​អន្ទាក់​នៃ​បំណុល​ដោយ​សារ​ការ​ប្រើប្រាស់​បំណុល​របស់​ខ្លួន​គ្មាន​និរន្តរភាព​។ តាម​ការ​ឲ្យ​ដឹង​ពី​ IMFបច្ចុប្បន្ន​បំណុល​ជាតិ​របស់​អេហ្សីប​ស្មើ​ទៅ​នឹង​ ៨៥.៦ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ