Selena Gomez រួមជាមួយតារាល្បីៗជាច្រើនទៀតរបស់ហូលីវូដបានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពិសេសៗលើកម្រាលព្រំនៃពិធីប្រគល់ពានរង្វាន់ភាពយន្ត Golden Globe ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃអង្គារនៅទីក្រុង Beverly Hills សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី ១១ ខែមករា ម៉ោងនៅកម្ពុជា។
ទើបតែត្រូវបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់លើកដំបូងក្នុងកម្មវិធី Golden Globe សម្រាប់ភាពយន្ត “Only Murders in the Building” តារាស្រីអាមេរិក Selena Gomez បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតពេលបង្ហាញខ្លួនលើកម្រាលព្រំនៃកម្មវិធីជាមួយឈុតរ៉ូបបញ្ចេញដើមទ្រូងម៉ាក Valentino ។
ត្រលប់មកវិញបន្ទាប់ពីខកខានមួយឆ្នាំដោយសារតែភាពចម្រូងចម្រាសអំពីកង្វះភាពចម្រុះពូជសាសន៍ កម្រាលព្រំរបស់កម្មវិធី Golden Globe ឆ្នាំនេះត្រូវបានគេឃើញថាមានភាពអ៊ូអរ ជាមួយនឹងវត្តមានរបស់តារាល្បីៗជាច្រើនរបស់ហូលីវូដ។
ក្រៅពី Selena Gomez វត្តមានរបស់តារាសម្ដែងផ្សេងៗទៀតដូចជា Anya Taylor-Joy, Margot Robbie , តារាជើងចាស់ Michelle Yeoh និងកំពូលតារាម៉ូដែល Heidi Klum ជាដើម ក៏បានធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពពិសេសនិងទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។



កម្មវិធី Golden Globe ឆ្នាំនេះបានបញ្ចូលសមាជិកគណៈកម្មការកាន់តែធំនិងមានភាពចម្រុះភេទនិងជាតិសាសន៍ជាងមុន ព្រមជាមួយការផ្លាស់ប្ដូរជាច្រើនទៀតដើម្បីជំរុញឱ្យមានការចូលរួមពីសិល្បករនិងភាពយន្តល្បីៗមកវិញ បន្ទាប់ពីមានការរិះគន់ជាច្រើនកាលពីឆ្នាំមុនៗ។
ពានរង្វាន់ធំបំផុតសម្រាប់ភាពយន្តប្រចាំឆ្នាំ Best motion picture – drama ឆ្នាំនេះគឺបានទៅលើភាពយន្ត “The Fabelmans” ដែលបានយកឈ្នះភាពយន្តធំៗផ្សេងទៀតដូចជា “Avatar: The Way of Water”, “Elvis”, “Tár”, និង “Top Gun: Maverick” ៕

























































Account
Security
Favourite Content