Taylor Swift មិនត្រឹមតែមានភាពល្បីល្បាញខ្លាំងជុំវិញពិភពលោកឡើយ សូម្បីតែសត្វចិញ្ចឹមរបស់នាងក៏ត្រូវបានគេចាត់ទុកថាជា សត្វចិញ្ចឹមដែលមានឥទ្ធិពលក្នុងពិភពលោកដែរ។ នេះបើយោងតាមប្រភពព័ត៌មាន Timesnownews។
យោងតាមប្រភពព័ត៌មាននេះ Taylor Swift ជាមនុស្សម្នាក់ដែលស្រឡាញ់សត្វខ្លាំង ដូច្នេះនាងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសត្វចិញ្ចឹមរបស់ខ្លួន និងចិញ្ចឹមបីបាច់ថែរក្សាបានយ៉ាងល្អ។ បច្ចុប្បន្ន រូបនាងមានចិញ្ចឹមសត្វឆ្មា ៣ ក្បាល ហើយក្នុងចំណោមនោះ សត្វឆ្មារបស់នាងឈ្មោះ Olivia Benson មានទ្រព្យសម្បត្ដិច្រើនខ្លាំងរហូតជាប់ជាសត្វចិញ្ចឹមដែលមានទ្រព្យសម្បត្ដិច្រើនលំដាប់ទី ៣ ក្នុងពិភពលោក និងមានទ្រព្យសម្បត្ដិប្រមាណ ៩៧ លានដុល្លារអាមេរិក។

ប្រាក់ទាំងអស់រកបានមកពីបង្ហោះរូបរបស់ Olivia Benson នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម។
សត្វចិញ្ចឹមដែលមានទ្រព្យសម្បត្ដិច្រើនបំផុតលំដាប់លេខ ២ គឺ Nala Cat មានប្រមាណ ១០០ លានដុល្លារអាមេរិក និងលំដាប់លេខ ១ ជាសត្វឆ្កែឈ្មោះ Gunther VI មានទ្រព្យប្រមាណ ៥០០ លានដុល្លារអាមេរិក។
បើក្រឡេកមកមើលតារាស្រី Taylor Swift ក៏ជាប់ជាតារាស្រីដែលមានទ្រព្យសម្បត្ដិច្រើនផងដែរ នាងមានទ្រព្យរហូតដល់ជាង ៤៥០ លានដុល្លារអាមេរិកគិតត្រឹមដើមឆ្នាំ ២០២៣៕

























































Account
Security
Favourite Content