ដើមឆ្នាំ ២០២៣ បើកបង្ហាញកំពូលតារាសម្ដែងប្រុសកូរ៉េទាំង ៧ មានទ្រព្យសម្បត្តិច្រើនជាងគេ

បច្ចុប្បន្នរឿងភាគកូរ៉េខាងត្បូងកាន់តែមានភាពល្បីល្បាញ ដូចនេះតម្លៃខ្លួន​របស់​តារា​សម្ដែង​ក៏​កាន់តែ​មាន​តម្លៃ​ថ្លៃ និង​ធ្វើ​ឱ្យ​ពួកគេ​រក​ចំណូល​បាន​កាន់តែ​ច្រើន។ តោះ​មកដឹង​ពី​តារា​សម្ដែង​កូរ៉េ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ទាំង ៧ រូប បើយោងតាមប្រភព Edudwar។

១. Kim Soohyun

លោកជាតារាសម្តែងម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់ និងជាតារាកូរ៉េមានទ្រព្យច្រើនបំផុតផងដែរ ដោយមានទ្រព្យសម្បត្តិសរុប ១១៧ លាន​ដុល្លារអាមេរិក។ តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី Forbes Korea Power Celebrity 40 និង​នៅ​ក្នុង Forbes 30 ផង​ដែរ។ រឿង​ភាគ​ល្បី​ៗ​របស់​លោក​រួមមាន Dream High, Moon Embracing the Sun, My Love from another star និង It’s Okay Not to be Okay។

២. So Ji Sub

លោកចាប់ផ្តើមអាជីពដំបូងជាតារាម៉ូដែល ក្រោយមកក៏ជ្រៀតខ្លួនចូលជាតារាសម្ដែង។ ក្នុង​អាជីព ជាតារាសម្ដែងជាង 25 ឆ្នាំ លោកបាន សម្ដែងក្នុងរឿងជាច្រើន មិនតិចជាង ២០ ឡើយ។ បច្ចុប្បន្ន តារា​ប្រុស​វ័យ ៤៥ ឆ្នាំ​មានទ្រព្យសម្បត្តិប្រមាណ ៤១ លានដុល្លារអាមេរិក។

៣. Lee Jong Suk

មុនក្លាយជាតារាសម្ដែងល្បីដូចសព្វថ្ងៃ Lee Jong-suk ផ្ដើមចេញពីការងារជាតារាម៉ូដែល។ លោក​ធ្លាប់​បាន​បង្ហាញខ្លួនក្នុង MV ចម្រៀងរបស់ក្រុម 2NE1 “I don’t care”។ លោក​ចាប់ផ្ដើម​មាន​ឈ្មោះ​ល្បីក្រោយសម្ដែងរឿង “School 2013”។ តារាប្រុស​ទើប​ត្រូវ​សារព័ត៌មាន​ទម្លាយ​ថា​ជា​សង្សារ IU មានទ្រព្យសម្បត្តិប្រមាណ ៣២ លាន​ដុល្លារអាមេរិក។

៤. Lee Minho

Lee Minho ចាប់ផ្ដើមត្រូវមហាជនស្គាល់ និងគាំទ្រខ្លាំងក្រោយសម្ដែងរឿង “Boy Over Flower” ឬ F4។ លោកក៏ត្រូវបានជាប់ឈ្មោះជាកំពូលតារាប្រុសមានមន្ដស្នេហ៍ និងសង្ហាខ្លាំងផងដែរ។ តារា​ប្រុស​វ័យ៣៥ ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណ ២៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។

៥. Song Joongki

លោកជាតារាប្រុសកូរ៉េម្នាក់ដែលតែងត្រូវបានអ្នកគាំទ្រសរសើរថាមានវ័យក្មេងជាងអាយុ។ Song Joongki បានបង្ហាញខ្លួនក្នុងរឿងភាគជាច្រើន និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងរឿង Descendants of the Sun។ បច្ចុប្បន្ន​លោក​មានទ្រព្យសម្បត្ដិប្រមាណ ២៤ លានដុល្លារអាមេរិក។

៦. Hyun Bin

មិនត្រឹមជាតារាសម្ដែងដ៏ល្បី លោកក៏ជាអ្នកជំនួញខាងផ្នែកអចលនទ្រព្យផងដែរ។ បច្ចុប្បន្ន Hyun Bin មានទ្រព្យសម្បត្ដិ ២១ លានដុល្លារអាមេរិក។

៧. Park SeoJoon

លោកជាតារាប្រុសម្នាក់ដែលជោគជ័យខ្លាំងទាំងនៅទីផ្សារសម្ដែងរឿងនៅកូរ៉េ និងទីផ្សារអាមេរិក។ Park SeoJoonមានឱកាសចូលរួមសម្ដែងក្នុងភាពយន្ដកុនហូលីវូដរបស់ Marvel Studio គឺ​រឿង Captain Marvel 2 ដែលត្រៀមចាក់ផ្សាយនៅរោងកុននាពាក់កណ្ដាលឆ្នាំនេះ។ Park SeoJoonមាន​ទ្រព្យសម្បត្តិ​ប្រមាណ ២១ លាន​ដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម