ថ្ងៃនេះ ៣ ប្រទេសរួមទាំងកម្ពុជា នឹងរៀបចំវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Miss Universe រៀងៗខ្លួន

នា​រាត្រី​នេះ កម្មវិធី Miss Universe Cambodia 2025 នឹង​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ហើយ ក្រោយ​ពន្យារពេល ដោយសារ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទាហាន​ថៃ​ឈ្លានពាន​កាលពី ២៤ កក្កដា ឆ្នាំ២០២៥ កន្លង​ទៅ ដែល​ធ្វើឲ្យ​ទឹក​ចិត្ត​មហាជន ក៏​ដូចជា​សិល្បករ​ជួប​រឿង​ឈឺចាប់​ជាច្រើន។

ក្រោយ​ស្ថានការណ៍​ជាតិ​បាន​ប្រសើរ​ខ្លះ​ហើយ ស្ថាប័ន Miss Universe Cambodia ដែល​គ្រប់គ្រង​ដោយ​លោក ឈួង យីឆូយ ក៏ត្រូវ​​បញ្ចប់​បេសកកម្ម​ខ្លួនដែរ ដើម្បី​ស្វែង​រក​បេក្ខភាព​ដ៏​អស្ចារ្យ ដើម្បី​បន្ត​គ្រង​មកុដ Miss Universe Cambodia សម្រាប់​ឆ្នាំ​នេះ បន្ត​ពី​អ្នកនាង ប្រាសាទ ដាវីន។

នៅ​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ​ដែរ ក៏​មាន​ប្រទេស​​​១​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​​​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ នោះគឺ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​ប្រទេស​១​ទៀត​ស្ថិត​នៅ​ភូមិភាគ​អឺរ៉ុប​ខាងកើត ជាសាធារណរដ្ឋ​បេឡារូស ដែលឈាន​ទៅ​រក​ឃើញ​បេក្ខភាព​ដ៏​ល្អ​ឥតខ្ចោះ​គ្រង​មកុដ​​បវរ​កញ្ញា​​ឯកចក្កវាឡ​។ គិត​មក​ត្រឹម​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ​កម្មវិធី Miss Universe 2025 បាន​រក​ឃើញ​ម្ចាស់​មកុដ​ពី​ប្រទេស ៨៤ រួច​ហើយ និង​នៅ​សល់ ១៥ ប្រទេស​ទៀត (៣ ប្រទេសទៀតរកឃើញយប់នេះ)។

គួរ​បញ្ជាក់​ថា​ Miss Universe 2025 គឺ​ជា​ឆ្នាំទី ៧៤ ដែលរៀបចំ​កម្មវិធីនេះឡើង ហើយ​ឆ្នាំនេះ​​គ្រោង​នឹង​ប្រារព្ធ​នៅ Impact Challenger Hall ក្នុង​ទីក្រុង Pak Kret ខេត្ត Nonthaburi ប្រទេស​ថៃ នៅ​ថ្ងៃ ២១ខែវិច្ឆិកា ឆ្នាំ ២០២៥។ កញ្ញា Victoria Kjær Theilvig មកពី​ប្រទេស​ដាណឺម៉ាក​គឺជា​ម្ចាស់​មកុដ Miss Universe 2024 ហើយ​នាង​នឹង​បញ្ចប់​ព្រឹត្តិការណ៍ ដោយ​ផ្ទេរ​មកុដ​ថ្មី​ដល់​ម្ចាស់​បន្ទាប់៕

រូបភាព៖ Miss Universe Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *