បេក្ខភាព The Voice Kid Cambodia រដូវកាលទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះក៏ជាបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ មួយរូបផងដែរ។ ផល្លី ជាសិស្សឆ្នើមមួយរូប ដូចនេះហើយនាងពិតជាខិតខំប្រឹងប្រែងខ្លាំងក្នុងការសិក្សា ហើយក៏សង្ឃឹមថានឹងទទួលបានលទ្ធផលល្អ។

មុនការប្រឡងមកដល់ប៉ុន្មានថ្ងៃ កែវ ទិត្យផល្លី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏បាន update ពីស្ថានភាពសិក្សាជាបន្តបន្ទាប់ និងថ្លែងពីទុក្ខលំបាក ដោយសារសម្ពាធនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រឡងបាក់ឌុប។ បើទោះជានាងត្អូញត្អែរពីការត្រៀមខ្លួនប្រឡង តែអ្នកគាំទ្របានបង្ហាញការជឿជាក់លើកញ្ញា ព្រោះ ផល្លី គឺជាសិស្សពូកែម្នាក់។
អ្នកគាំទ្រដឹងច្បាស់ថា កញ្ញា កែវ ទិត្យផល្លី ជាសិស្សពូកែ និងមានសមត្ថភាពដែលអាចយកលទ្ធផលល្អបាននៅថ្ងៃប្រឡង។ កញ្ញាជាសិស្សពូកែ និងមានរូបសម្រស់គួរឲ្យស្រលាញ់ ដោយនាងបនជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត ហើយតាមរយៈសកម្មភាពនៅបណ្ដាញសង្គម នាងពិតជាខំ ព្រោះ ផល្លីបញ្ចេញរូបភាពធ្វើលំហាត់ច្រើនសន្ធឹក។
កាលពីពេលកន្លងទៅ កែវ ទិត្យផល្លី វ័យ ១៨ ឆ្នាំរូបនេះ ទទួលបានលទ្ធផលជាទីគាប់ចិត្តនៅក្នុងការប្រឡង ជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦ អំឡុងខែមីនា។ តាមរយៈការប្រកាសលទ្ធផល នៅលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាកញ្ញាជាបេក្ខជនជើងខ្លាំងមួយរូប ទទួលបានចំណាត់ថ្នាក់លេខ ៤ នៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ លើមុខវិជ្ជា អក្សរសិល្ប៍៕



រូបភាព៖ Titphally Keo





















































Account
Security
Favourite Content