ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា កំពូលខ្សែភាពយន្ដកុន Titanic ជារឿងមនោសញ្ចេតនាដ៏ល្បីល្បាញមួយក្នុងឆ្នាំ ១៩៩៧ និងរកបានប្រាក់ចំណូលប្រមាណ ២.១ ពាន់លានដុល្លារអាមេរិកព្រមទាំងជាភាពយន្ដដែលរកប្រាក់ចំណូលបានច្រើនបំផុតលើពិភពលោកចំណាត់ថ្នាក់លេខ ៣។ ថ្វីបើកន្លងផុតប្រមាណ ២៥ ឆ្នាំទៅហើយ ភាពយន្ដមួយនេះនៅតែដក់ជាប់ក្នុងចិត្តអ្នកទស្សនា និងត្រូវបានគេសរសើរថាជារឿងដ៏មានគុណភាពមួយ។
ថ្មីៗ នេះ យោងតាមប្រភពព័ត៌មាន Dailymail បានឱ្យដឹងថា៖ តួសម្ដែងប្រុសម្នាក់ក្នុងរឿង Titanic លោក Reece Thompson នៅតែទទួលបានប្រាក់ឈ្នួលបន្ថែមពីរឿង Titanic បើទោះជារឿងបានចេញផ្សាយអស់រយៈពេល ២៥ ឆ្នាំទៅហើយ។ លោកបញ្ជាក់ថា សម្រាប់តួអង្គដែលលោកសម្ដែងគឺទទួលបានប្រាក់ឈ្នួលប្រមាណ ៣ ម៉ឺនដុល្លារអាមេរិកកាលពីជំនាន់នោះ។ ហើយអ្វីដែលធ្វើដោយលោកភ្ញាក់ផ្អើលកន្លងផុតទៅជាយូរឆ្នាំ ប៉ុន្ដែលោកនៅតែត្រូវបានគេផ្ញើប្រាក់ឈ្នួលបន្ថែមមកឱ្យយ៉ាងហោចណាស់ក៏ ១០០ ដុល្លារអាមេរិក និងធ្លាប់មាន ២ ទៅ ៣ ដងទទួលបានរហូតដល់ ២៥០ ដុល្លារអាមេរិកទៀតផង។


គួរបញ្ជាក់ ក្នុងរឿង Titanic លោក Reece Thompson សម្ដែងជាតួអង្គក្មេងប្រុសតូចដ៏គួរឱ្យស្រឡាញ់ម្នាក់ដែលឡើងជិះលើកប៉ាល់ជាមួយក្រុមគ្រួសារ។ នៅចុងបញ្ចប់នៃរឿង ក្រុមគ្រួសាររបស់លោកទាំងអស់ត្រូវបានស្លាប់ក្នុងហេតុការណ៍លេចកប៉ាល់តែម្ដង ខណៈមានអ្នកទស្សនាមួយចំនួនក៏បានបង្ហាញក្ដីអាណិតអាសូរដល់ក្រុមគ្រួសារនេះផងដែរ៕

























Account
Security
Favourite Content