តារាម៉ូដែលពោរពេញដោយភាពជឿជាក់ ទៀន គីមចេង កាន់តែធ្វើឱ្យខ្លួនឯងមានភាពលេចធ្លោថែមមួយកម្រិតទៀត ក្នុងការប្រកួតកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ បន្ទាប់ពីនាងបានជាប់ជាជយលាភី «Best Photo» ក្នុងវិញ្ញាសារថតម៉ូដហ្វេសសិនក្រចកដៃមកពី Nada Nail ណាដា នែល កាលពីសប្តាហ៍មុន។

លោក អូលីវ៉ា គង់ ស្ថាបនិកកម្មវិធី Cambodia’s Queen of The Catwalk បានលើកឡើងថា វាមិនមែនរឿងចៃដន្យដែល គីមចេង ឈ្នះ «Best Photo» ក្នុងវិញ្ញាសាថតម៉ូដហ្វេសសិនក្រចកដៃនេះ។ ហេតុផល គឺដោយសារនាងអនុវត្តត្រូវ concept នៃវិញ្ញាសា ដោយបានបង្ហាញយ៉ាងល្អិតល្អន់ពីម៉ូដក្រចកគ្រប់ម្រាម ពិសេសទឹកមុខរបស់នាងមើលទៅមានអំណាច ថាមពលត្រូវទៅនឹង concept នេះតែម្តង។

ជយលាភី «Best Photo» ក្នុងវិញ្ញាសារថតម៉ូដហ្វេសសិនក្រចកដៃ ជាសមិទ្ធផលដ៏ល្អឆ្ពោះទៅកាន់វគ្គបន្ទាប់ ព្រោះពិន្ទុពីការប្រកួតវគ្គតូចៗជាកត្តាជំរុញឱ្យបេក្ខនារីអាចឈានជើងចូលទៅវគ្គ Top ចុងក្រោយបាន។ បានន័យថា ប្រសិនបេក្ខនារីសន្សំពិន្ទុបានកាន់តែច្រើន នាងនឹងអាចមានឱកាសអាចចូលទៅវគ្គបន្ទាប់ ដើម្បីដណ្តើមតំណែងជា The Winnter កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១។

ក្រឡេកទៅមើល កញ្ញា ទៀន គីមចេង វិញនោះ គឺនាងសប្បាយចិត្តខ្លាំងណាស់ចំពោះលទ្ធផលដ៏ល្អ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់នាង។ បេក្ខនារីរូបនេះ សន្យាបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យខ្លួនឯងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រឱ្យបាន។
កុំភ្លេចរង់ចាំតាមដាន espisode 3 នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ដែលនឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:៤០ នាទីយប់ លើហ្វេសប៊ុកផ្លូវការ Sabay News Entertainment Oliva Kong Sabay News និង Cambodia’s Queen of The Catwalk ៕























Account
Security
Favourite Content