សំបុត្រប្រគំតន្រ្តីរបស់តារាបារមី នៅ Sabaidee Fest លើទឹកដីអាមេរិក លក់អស់គ្មានសល់

ព្រឹត្តិការណ៍​ប្រគំតន្ត្រី Sabaidee Fest ដែល​រៀបចំ​លើ​ទឹកដី​អាមេរិក​ឆ្នាំនេះ បាន​អញ្ជើញ​តារាពី​ផលិតកម្ម​បារមី ដល់​ទៅ ៥ នាក់ ដើម្បី​សម្ដែង​ជូន​ទស្សនិកជន។ សម្រាប់​អ្នក​គាំទ្រ​តារា​ខ្មែរ ដែល​រស់នៅ​លើ​ទឹកដី​អាមេរិក ពិតជា​មិន​ធម្មតា​ឡើយ ដោយ​ថ្មី​ៗ​នេះ Sabaidee Fest បាន​ប្រកាស​ឲ្យ​ដឹង​ថា សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ការ​ប្រគំ​តន្រ្តី ថ្ងៃ ១៩ ខែ​កក្កដា ឆ្នាំ ២០២៥ បាន​លក់​អស់​ហើយ។

តារា​ចម្រៀង ៥ រូប​របស់ បារមី ដែល​នឹង​ត្រូវ​ឡើង​សម្ដែង​លើ​ឆាក Sabaidee Fest មាន​ដូចជា កំពូល​តារា​រ៉េប វណ្ណដា, វណ្ណថាន, យូហៃ, នរិទ្ធ និង រ៉េត ស៊ូហ្សាណា។ ឆាក​តន្ត្រី​ដ៏​ធំ​អស្ចារ្យ Sabaidee Fest ទឹក​ដី​​អាមេរិក ក្រៅពី​សិល្បករ​នៃ​ផលិតកម្ម បារមី ៥ ដួង​ហើយ​នោះ ក៏​មាន​តារា​ខ្មែរ​១រូបទៀត​ដែរ នោះ​គឺ វុទ្ធា របស់ Klapyahandz ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បី​ៗ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាច្រើន​រូប​ទៀត។

ក្នុង​ការ​បរិយាយ​របស់ Sabaidee Fest បាន​រៀបរាប់​ថា “BARAMEY UNPLUGGED: សំឡេង​តន្ត្រី​ខ្មែរ​បន្លឺ​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ​៖

ជួប​ជាមួយ​តារា​កិត្តិយស​មកពី​ប្រទេស​កម្ពុជា​ទាំង ៥ ដួង​ដ៏​មាន​ឥទ្ធិពល​លើ​វិស័យ​តន្ត្រី នៅ​ថ្ងៃ​សៅរ៍ ទី ១៩ ខែ កក្កដា ចាប់ពី​ម៉ោង ១:៣០ រសៀល​ខាង​មុខ​នេះ។ សិល្បករ សិល្ប​ការិនី​នៃ​ផលិតកម្ម​បារមី មាន​ជំនាញ​យ៉ាង​ប៉ិនប្រសប់ ក្នុង​ការ​លាយ​បញ្ចូល​វប្បធម៌ និង​សំឡេង​តន្ត្រី​បុរាណ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ជាមួយ​នឹង​សំឡេង​តន្ត្រី​សម័យ​ទៅ​ក្នុង​បទ​ចម្រៀង​របស់​គាត់​គ្រប់គ្នា ដើម្បី​រក្សា​អត្តសញ្ញាណ និង​បន្សល់​ទុក​នូវ​មរតក​ដ៏​យូរអង្វែង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ពួកគេ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ក្រោម​ការ​គាំទ្រ និង​ជំរុញ​របស់​ផលិតកម្ម​បារមី​ដែល​កំពុង​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ចូល​រួម​ជាមួយ​គ្នា និង​ទស្សនា​ការ​សម្ដែង​នៅ Asian Art Museum ដើម្បី​អបអរសាទរ​អត្តសញ្ញាណ​ខ្មែរ ភាព​ច្នៃ​ប្រតិដ្ឋ និង​ជំពូក​បន្ទាប់​នៃ​តន្ត្រី​ខ្មែរ”​។

គួរ​បញ្ជាក់​ថា សម្រាប់​ឆ្នាំ ២០២៤ កន្លង​ទៅ Sabaidee Fest បាន​អញ្ជើញ​សិល្បករ ២ រូបពី Baramey Crew គឺ វណ្ណដា និង វណ្ណថាន ដើម្បី​សម្ដែង​លើ​ឆាក​តន្រ្តី​ដ៏​ធំ​នោះ ហើយ ២០២៥ នេះ​ដោយសារ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ឆ្នាំ​មុន បារមី មាន​សិល្បករ​ដល់ទៅ ៥ រូប សម្ដែង​លើ​ឆាក​តន្រ្តី Sabaidee Fest ហើយ​សំបុត្រ​ដាក់​លក់​ភ្លាម អស់​ភ្លែត​តែម្ដង៕

រូបភាព៖ Sabaidee Fest និង Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *