នៅពីក្រោយការដើរ​កម្រាលព្រំ Dior និងបង្ហាញម៉ូដ Celia យ៉ាងជឿជាក់របស់ ស៊ីន យូប៊ីន គឺបុគ្គលម្នាក់នេះ!

ដូចប្រិយមិត្តដឹងរួចមកហើយថា តារាសម្តែងឆ្នើមលំដាប់ប្រទេស ​ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជា​ដែលទទួលបានកិត្តិយសអញ្ញើញពីប្រ៊េនល្បី Dior ដើម្បីចូលរួមកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ក្នុងព្រឹត្តិការណ៍ Paris Fashion Week ប្រចាំឆ្នាំ២០២៣។

គួរឱ្យសរសើរជាងនេះទៀតនោះ ស៊ីន យូប៊ីន មិនត្រឹមបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី Paris Fashion Week របស់ប្រេន Dior ប៉ុណ្ណោះទេ នាងថែមទាំងចូលរួមដើរបង្ហាញម៉ូដឲ្យ​ប្រេន Celia show ថែមទៀតផង។ វត្តមានតារាស្រីរាងតូចច្រឡឹង យូប៊ីន ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ ធ្វើឱ្យសិល្បកររួមអាជីព និងអ្នកគាំទ្រមានមោទកភាពខ្លាំងមែនទែន ព្រោះនាងប្រត្តិបត្តិខ្លួនបានយ៉ាងល្អ បង្ហាញឱ្យឃើញគុណភាពរបស់សិល្បករខ្មែរលើឆាកអន្តរជាតិ។ តារាស្រីនិយម stylish រូបនេះ ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង ពេលឃើញនាងដើរបង្ហាញម៉ូដរបស់ Celia យ៉ាងជឿជាក់បំផុត លើឆាកបង្ហាញម៉ូដអន្តរជាតិដ៏ធំនេះ។

កន្លងមកគេដឹងថា បងស្រី ស៊ីន ជេនន្នី រូប​នេះ ជាតារាសម្តែងឆ្នើមអាចបត់បែនបានគ្រប់ទម្រង់តួអង្គ តែគេមិនដែលដឹងថានាងមានសមត្ថភាពដើរបង្ហាញម៉ូដល្អបែបនេះឡើយ។ យ៉ាងណាមិញ មុនថ្ងៃបង្ហាញខ្លួនក្នុងកម្មវិធី «Christian Dior Haute Couture Spring Summer 2023» ស៊ីន យូប៊ីន បានទៅហ្វឹកហាត់ការដើរបង្ហាញម៉ូដពី លោក ម៉ែន សីហា ហៅ​ អូលីវ៉ា គង់ (Oliva Kong) ជាអ្នកច្នៃម៉ូដម្នាក់ដ៏មានទេពកោសល្យ និងពោរពេញដោយភាពច្នៃប្រឌិត ហើយក៏ជាអ្នកជំនាញដើរ​ Catwalk ម្នាក់ដ៏ប៉ិនប្រសព្វ​។ ដូច្នេះទើបតារា​ស្រី​កំពុង​មាន​ឈ្មោះ​បោះសំឡេង​លើ​ឆាក​អន្តរជាតិ​រូបនោះធ្វើបានយ៉ាងល្អឥតខ្ចោះបែបនេះ និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​មោទកភាព​ចំពោះ​នាង​។

សូមជម្រាបថា តារាសម្តែងឆ្នើម ស៊ីន យូប៊ីន ទទួលបានការអញ្ញើញឱ្យចូលរួមដោយត្រង់ពីប៊្រេនល្បីៗចំនួន២ គឺ Christian Dior និង Celia Kritharioti។ តាមគម្រោង យូប៊ីន នឹងធ្វើដំណើរមកដល់កម្ពុជាវិញនៅម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​