Jackson សមាជិកក្រុមចម្រៀងបុរស GOT7 តែងត្រូវមហាជន និងអ្នកគាំទ្រសរសើរថា លោកជាតារាម្នាក់ដែលមិនសូវចេះប្រកាន់ខ្លួន ថែមទាំងរួសរាយខ្លាំងជាហេតុធ្វើឱ្យគ្រប់គ្នាស្រឡាញ់ដកចិត្តមិនរួច។ ជាពិសេស ទង្វើសាមញ្ញៗ តែកក់ក្ដៅរបស់លោកទៅកាន់មនុស្សជុំវិញធ្វើឱ្យអ្នកដែលបានឃើញហើយមិនញញឹមមិនបានតែម្ដង។
ថ្មីៗ នេះ Jackson បានទៅប្រគំតន្ដ្រីទេសចរណ៍នៅទីក្រុង ឡុងដ៍ និងប៉ារីស ហើយខណៈពេលនោះទង្វើរបស់លោកកាន់តែធ្វើឱ្យមនុស្សជាច្រើនយល់ច្បាស់ថា លោកពិតជាមានអត្ដចរិតងាយស្រួលចុះសម្រុង និងប្លែកខុសពីតារាទូទៅពិតប្រាកដមែន។ យោងតាមប្រភពព័ត៌មាន Sinchew News បានឱ្យដឹងថា បន្ទាប់ពីការប្រគំតន្ដ្រី លោកត្រូវបានអ្នកគាំទ្រអញ្ជើញទៅផ្ទះរបស់ពួកគេដើម្បីញ៉ាំអាហារពេលល្ងាច។
អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺលោកពិតជាទទួលយកការអញ្ជើញ និងនាំក្រុមការងាររបស់លោកទៅញ៉ាំអាហារជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ថែមទាំងលេងល្បែងកម្សាន្ដផ្សេងៗទៀត។ ស្របពេលជាមួយគ្នា អ្នកគាំទ្រដែលមានវត្តមាននៅទីនោះបានលើកឡើងថា Jackson ពិតជាមានអត្ដចរិតគួរឱ្យគោរពស្រឡាញ់ មិនចេះប្រកាន់ខ្លួន និងធ្វើខ្លួនសាមញ្ញៗ។

ក្រោយពីបានឃើញដូច្នេះ មនុស្សជាច្រើនបានសរសើរ និងលើកឡើងថា Jackson ពិតជាប្លែកខុសពីតារាទូទៅមែន ដោយលោករាប់អានអ្នកគាំទ្រដូចជាមិត្តរបស់ខ្លួន មិនវាយឬក ហើយលោកតែងតែបារម្ភពីមនុស្សជុំវិញជានិច្ច៕
























Account
Security
Favourite Content