នៅព្រឹកថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ Dispatch បានទម្លាយថា សមាជិកក្រុមចម្រៀង BLACKPINK Jisoo កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Ahn BoHyun។ ជាការឆ្លើយតបពីខាងផលិតកម្ម YG ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ “Jisoo និង តារាប្រុស Ahn BoHyun បានស្គាល់គ្នា និងមានអារម្មណ៍ល្អចំពោះគ្នា ហើយពួកយើងពិតជាអរគុណប្រសិនបើអ្នកទាំងអស់គ្នាគាំទ្រដល់ពួកគេទាំងពីរ”។


ចំណែកខាងផលិតកម្មរបស់តារាប្រុស Ahn BoHyun ក៏បានបញ្ជាក់ដូចគ្នាថា អ្នកទាំងពីរកំពុងមើលចិត្តថ្លើមគ្នា។ ដំណឹងនេះដែរ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលប៉ុន្ដែក៏មិនភ្លេចអបអរដល់គូស្នេហ៍ថ្មីថ្មោងមួយគូនេះ។
ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយពីតារាប្រុស Ahn BoHyun ប៉ុន្ដែក៏មានមនុស្សមួយចំនួនមិនបានដឹងពីរូបលោក តោះមកដឹងពីរឿងពិតមួយចំនួនទាក់ទិននឹងតារាប្រុស Ahn BoHyun ទាំងអស់គ្នា។

-លោកកើតនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៨៨ នៅឯទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ឆ្នាំនេះលោកមានវ័យ ៣៥ ឆ្នាំហើយ។
-លោកពូកែខាងកីឡាប្រដាល់ និងចូលចិត្តកីឡាមួយនេះតាំងពីថ្នាក់វិទ្យាល័យ។ លោកធ្លាប់បានឡើងប្រកួត និងឈ្នះមេដៃមាសផងដែរ។
-លោកជាតារាសម្ដែងប្រុសម្នាក់ដែលថតឈុតគ្រោះថ្នាក់ដោយខ្លួនឯង

-ចូលសិល្បៈដំបូងលោកមិនមែនជាអ្នកសម្ដែងឡើយ ប៉ុន្ដែផ្ដើមចេញពីតារាម៉ូឌែល
-មុនទទួលបានការគាំទ្រពីមហាជនដូចសព្វថ្ងៃ លោកធ្លាប់ធ្វើការនៅការដ្ឋានសំណង់ ហាងលក់ហ្គាស់ និងហាងអាហារដោយសារជួបបញ្ហាហិរញ្ញវត្ថុ។
-រឿង My Name និង Itaewon Class បានធ្វើឱ្យប្រជាប្រិយភាពរបស់លោកកើនឡើងខ្លាំងនឹកស្មានមិនដល់។ ភាពជោគជ័យពីរឿងភាគទាំងពីរធ្វើឱ្យលោកឈ្នះពានរង្វាន់ចំនួន ៦ រួមមាន តារាសម្ដែងប្រុសថ្មីឆ្នើម តារាប្រុសឆ្នើមប្រចាំឆ្នាំជាដើម។
-ក្រៅពីអាជីពជាតារាម៉ូឌែល សម្ដែង លោកក៏ជាតារាយូធូបម្នាក់ផងដែរ។

-តារាសម្ដែងដែលជានិមិត្ដរូបរបស់លោកគឺ តារាស្រី Song HyeKyo។
-លោកក៏ជាតារាប្រុសម្នាក់ចូលចិត្តធ្វើរឿងសប្បុរស ដោយធ្លាប់បរិច្ចាគកន្សែងអនាម័យរាប់រយប្រអប់ និងប្រាក់មួយចំនួនដល់ជនខ្វះខាត៕

























Account
Security
Favourite Content