The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។ ពីកម្មវិធីមួយដែលបានលេចរូបរាងឡើងដំបូងកាលពីខែមីនា ដោយមិនសូវមានអ្នកស្គាល់ ពេលនេះបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាញសារព័ត៌មានធំៗរបស់ប្រទេសកូរ៉េខាងត្បូង។

រាប់ចាប់តាំងពីថ្ងៃបើកឆាករហូតមកទល់ពេលនេះ The Zero Project បានដំណើរការអស់រយៈពេលជាង ៣ ខែមកហើយដោយឆ្លងកាត់ការជម្រុះយ៉ាងម៉ត់ចត់ជ្រើសរើសពីបេក្ខជនរាប់ពាន់នាក់។ ពេលនេះកម្មវិធីបានស្វែងរកឃើញ Trainees ចំនួន ១២ នាក់ចុងក្រោយ ដើម្បីមកធ្វើការប្រកួតប្រជែងសមត្ថភាព ត្រៀមបង្ហាញខ្លួនជាមួយនឹងសមត្ថភាពពិតប្រាកដក្នុងវិស័យ Cam-pop។

កាលពីមុនពេលប្រកាសបង្ហាញ trainee ទាំង ១២ នាក់ជាផ្លូវការលើឆាក «Trainees Reveal Stage» កម្មវិធី The Zero Project ត្រូវបានសារព័ត៌មានកូរ៉េ NC PRESS KOREA , nc.press និង Stardaily News ចុះផ្សាយម្ដងទៅហើយ។ សូម្បីតែនៅកំលុងពេល Trainee Reveal Stage វគ្គ CHALLENGE ACCEPTED មិនត្រឹមតែធ្វើឱ្យកក្រើកផ្សារទំនើបប៉ុណ្ណោះនោះទេ ថែមទាំងអាចឡើងទៅកាន់ចំណាត់ថ្នាក់ Trending ខ្ពស់បំផុតក្នុងប្រទេសនៅលើបណ្តាញសង្គម X ផងដែរ។



រហូតមកដល់ពេលនេះក៏នៅតែមានសារព័ត៌មានកូរ៉េធំៗបន្ដចាប់អារម្មណ៍ពីកម្មវិធី The Zero Project មិនដាច់ដូចជា PPSS, MHNS ជាដើម ជាពិសេសជាមួយនឹងអត្ថន័យសង្កត់ធ្ងន់ទៅលើការលេចឡើង និងការរីកលូតលាស់នូវវិស័យ Cam-pop នៅកម្ពុជាថែមទៀតផង។ គួរបញ្ជាក់ថា ការហ៊ានវិនិយោគលើគុណភាព និងសមត្ថភាពពិតរបស់យុវជនពីកម្មវិធី «The Zero Project» បានបង្កើតសញ្ញាវិជ្ជមានយ៉ាងខ្លាំងដល់វិស័យកម្សាន្តកម្ពុជា។
ខណៈកម្មវិធីនេះបានរុញច្រានឧស្សាហកម្មតន្ត្រី និងសិល្បៈទស្សនីយភាពខ្មែរឱ្យដើរចេញពីទម្រង់កម្សាន្តធម្មតាទូទៅមកជាការបង្កើតបទដ្ឋានស្តង់ដារថ្មីមួយដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបានដោយបង្ហាញថាធនធានមនុស្ស និងស្នាដៃកូនខ្មែរមានសក្តានុពលគ្រប់គ្រាន់ក្នុងការដើរតួជា Soft Power ដ៏មានឥទ្ធិពល និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញអត្តសញ្ញាណជាតិលើឆាកអន្តរជាតិនាយុគសម័យថ្មីនេះ៕































Account
Security
Favourite Content