អាយុស្ដើងតែទ្រព្យក្រាស់! តារា ១០ រូបមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំចក្រភពអង់គ្លេស

អាជីពជាតារាចម្រៀង និងតារាសម្ដែងនៅក្នុងហូលីវូដ​ ជាការងារមួយដែលអាចរកប្រាក់ចំណូលបានច្រើនមិនធម្មតាដោយហេតុថាកម្លាំងឥទ្ធិពល និងចំនួនអ្នកគាំទ្រដ៏ច្រើនមហាសាលពីជុំវិញពិភពលោក។ មិនមែនតែជនជាតិអាមេរិក តែតារានៅក្នុងឱស្សាហកម្មមួយនេះក៏មានអ្នកមានដើមដំណើតមកពីជាតិសាសន៍ដទៃផងដែរ ជាក់ស្ដែងជនជាតិអង់គ្លេសជាដើម។  

ទន្ទឹមគ្នានេះ កាលពីថ្ងៃទី ២៩ ខែតុលានេះ ទស្សនាវដ្តី Heat បានចេញតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំរបស់បុគ្គលល្បីៗដែលមានអាយុត្រឹម ឬក្រោម ៣០ឆ្នាំប្រចាំចក្រភពអង់គ្លេស​​ និងប្រទេសអៀរឡង់។ ខាងក្រោមនេះជាការដកស្រង់សិល្បករទាំង ១០រូបដែលមានទ្រព្យច្រើនបំផុតពីចំណាត់ថ្នាក់ខាងលើ។

១. Harry Styles

ចំណាត់ថ្នាក់លេខ ១បានធ្លាក់ទៅលើសមាជិកក្រុម One Direction លោក Harry Styles ជាមួយនឹងទ្រព្យសម្បត្តិជាទឹកប្រាក់សរុប ២០០លានផោន ឬប្រមាណ ២៥៩លានដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះបានកើនឡើងជាង ៥ដងបើប្រៀបធៀបនឹងពេលដែលសមាជិកទាំង​៥ បានបំបែកគ្នានៅក្នុងឆ្នាំ ២០១៦ ដោយលោកមានទ្រព្យសម្បត្តិត្រឹម ៣៧លានផោន​ ឬ ៤៨លានដុល្លារអាមេរិក តែប៉ុណ្ណោះ។​

ប្រភពទ្រព្យសម្បត្តិរបស់តារាប្រុសវ័យ ៣០ឆ្នាំរូបនេះបានមកពីការប្រគំតន្ត្រី Love On Tour ដែលអាចរកចំណូលបានរហូតដល់ទៅ ៦១៥លានដុល្លារអាមេរិក រួមគ្នានឹងការងារជាមួយនឹងយីហោល្បីៗ ដូចជា Gucci និងយីហោគ្រឿងសម្អាង Pleasing ជាដើម។​​ បន្ថែមពីនាមជាតារាចម្រៀង Harry ក៏បានបោះទន់ចូលក្នុងសាលកម្សាន្តដ៏ធំបំផុតប្រចាំចក្រភពអង់គ្លេសដែលមានឈ្មោះថា Co-Op Live arena និងម៉ាកសម្លៀកបំពាក់ SS Daley ផងដែរ។​

២. Dua Lipa  

ក្នុងវ័យ ២៩ឆ្នាំ Dua Lipa បានក្លាយជាសេដ្ឋីនីដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ ១០៤​លានផោន (១៣៥ លានដុល្លារអាមេរិក)។ ក្រៅពីចំណូលដ៏មហាសាលពីអាល់ប៊ុមចម្រៀង និងការប្រគំតន្រ្តីរបស់នាង តារាស្រីសញ្ជាតិអង់គ្លេសរូបនេះក៏ជាស្ថាបនិកនៃ Service95 ដែលជាសារព័ត៌មានមួយ មានមាតិកាគោលទាក់ទងនឹងសៀវភៅ និងមាតិកាបែបរសនិយមជាដើម។

ប្រភពចំណូលមួយផ្នែកទៀតរបស់ម្ចាស់បទ New Rules រូបនេះ​ ក៏បានមកពីការចាប់ដៃគូជាមួយនឹងម៉ាកយីហោល្បីៗដូចជា Yves Saint Laurent, Porsche និងការចូលរួមច្នៃម៉ូដជាមួយនឹង Versace ផងដែរ។​

៣. Tom Holland

Tom Holland ឬទស្សនិកជនតែងស្គាល់ក្នុងនាមជាតួអង្គបុរសពីងពាង មានទ្រព្យសរុបចំនួន ៣០,៦ លានផោន​​ ឬជិត ៤០លានដុល្លារអាមេរិក។​ ប្រាក់ចំណូលគោលរបស់តារាប្រុសវ័យ ២៨ឆ្នាំរូបនេះបានមកពីការងារសម្ដែង ជាពិសេសពីតួអង្គបុរសពីងពាងនៅក្នុងចក្រវាល Avenger ទាំង ៦រឿងតែម្ដង។ ជាក់ស្ដែង គ្រាន់តែរឿង Spider-Man: No Way Home ដែលចេញកាលពីឆ្នាំ ២០២១ គេប៉ាន់ប្រមាណថាលោកអាចរកចំណូលបានប្រហែល ៧,៦លានផោន (៩,៨លានដុល្លារអាមេរិក) បាត់ទៅហើយ។

៤. Lewis Capaldi

ក្នុងវ័យ ២៨ ឆ្នាំ ម្ចាស់បទ Someone You Loved ជាម្ចាស់ទ្រព្យសម្បត្តិដែលមានតម្លៃរួមរហូតដល់ទៅ ៣០,៤លានផោន​ ឬក្បែរ ៤០លានដុល្លារអាមេរិក។​ នេះដោយសារតែ Lewis Capaldi បានផ្អាកដំណើរប្រគំតន្ត្រីដែលជាប្រភពចំណូលដ៏ធំ ដោយសារតែលោកចង់បែរទៅគិតគូររឿងសុខភាពផ្លូវកាយ និងផ្លូវចិត្ត បើមិនដូចនេះទេ លោកនឹងមានទ្រព្យសម្បត្តិច្រើនជាងនេះជាក់ជាមិនខាន។

៥. Millie Bobby Brown

ត្រឹមវ័យ ២០ឆ្នាំសោះ ម្ចាស់តួអង្គឯកនៅក្នុងរឿង Stranger Things រូបនេះមានទ្រព្យរហូតដល់ទៅ ២២ លានផោន​ ឬប្រមាណ ២៨,៥ លានដុល្លារអាមេរិកបាត់ទៅហើយ។ ល្បីល្បាយនឹងអាជីពជាតារាសម្ដែង មានព័ត៌មានលេចឮថា Millie Bobby Brown អាចរកចំណូលបានប្រហាក់ប្រហែល ២៥ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគពីតួអង្គ 11 ក្នុងរឿង Stranger Things។ បន្ថែមពីការងារក្នុងជួរសិល្បៈ អ្នកជំនួញវ័យក្មេងរូបនេះក៏មានយីហោគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា Florence By Mills។​

៦. Sophie Turner

ពីតួអង្គសំខាន់ដែលអាចចំណូលបានប្រមាណ ២០ម៉ឺនដុល្លារអាមេរិកពីការសម្ដែងមួយវគ្គៗនៅក្នុងរឿងភាគជួរមុខ Game of Thrones ទាំង ៨រដូវកាល Sophie Turner មានទ្រព្យសម្បត្តិសរុបចំនួន ១៨,៥ លានផោន ឬប្រមាណ ២៤ លានដុល្លារអាមេរិក។ នេះជាប្រាក់ចំណូលដែលរួមបញ្ចូលទាំងស្នាដៃសម្ដែងក្នុងរឿងនានា ដូចជារឿង X-Men ជាដើម។

៧. Dave

តារារ៉េបដែលមានអ្នកស្ដាប់ចម្រៀងរបស់ខ្លួនច្រើនជាង ៥០០ លានដងនៅលើ Spotify រូបនេះ មានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ១៣,៩ លានផោន ឬប្រហែល ១៨លានដុល្លារអាមេរិកនៅអាយុត្រឹម ២៨ឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីលក់សំនៀង Dave ក៏បានចាប់អាជីពជាអ្នកសម្ដែងម្នាក់ដែរ​​ ដោយបានចូលរួមសម្ដែងនៅក្នុងរឿង Top Boy របស់ Netflix។

៨. Jorja Smith

ត្បិតមិនសូវជាមានបទចម្រៀងផ្ទុះខ្លាំង តែទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីប្រភេទ R&B រូបនេះស្ទុះងើបខ្លាំង ដែលអាចរកចំណូលបានកៀកនឹង ៤លានដុល្លារអាមេរិកពីការងារជាមួយនឹងម៉ាកល្បីៗជាច្រើន ដូចជា Dior ជាដើម។ ជាលទ្ធផល ក្នុងវ័យ ២៧ឆ្នាំ Jorja Smith មានទ្រព្យក្នុងដៃរហូតដល់ទៅ ១៣,៧លានផោន ឬ ១៧,៨ លានដុល្លារអាមេរិក។

៩. Sam Fender

ពានរង្វាន់ពីវេទិកាធំៗដូចជា Brit Awards, NME Awards និង UK Music Video Awards ពិតជាស័ក្តិសមនឹងការប្រឡូកក្នុងឧស្សាហកម្មតន្ត្រីតាំងតែពីឆ្នាំ ២០១៣ របស់ Sam Fender។​ ជាលទ្ធផល តារាចម្រៀង និងតន្រ្តីករវ័យ ៣០ឆ្នាំរូបនេះជាម្ចាស់នៃទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ទៅ ១៣,១លានផោន ឬប្រមាណ ១៧លានដុល្លារអាមេរិក។

១០. Asa Butterfield

ចាប់ផ្ដើមទទួលការងារសម្ដែងតាំងតែពីវ័យ ៧ឆ្នាំ Asa Butterfield ទទួលឱកាសលេចមុខនៅក្នុងរឿងល្បីៗជាច្រើនដូចជា The Boy in the Striped Pajamas, Miss Peregrine’s Home for Peculiar Children និង Sex Education ជាដើម។​ ក្នុងអាជីពដដែល តារាសម្ដែងវ័យ ២៧ឆ្នាំរូបនេះអាចសល់ទ្រព្យរហូតដល់ទៅ ១០,៧ លានផោន ឬក្បែរៗ ១៤លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *