សប្ដាហ៍ថ្មីនៃកម្មវិធី The Rapper Cambodia នៅតែទទួលបានការគាំទ្រ និងមានបេក្ខជនឆ្នើមៗអាចលេងពាក្យសម្ដី នៅក្នុងប៉ារូលចម្រៀងល្អ ធ្វើឲ្យ coach ទាំង ៤ ដណ្ដើមគ្នាមិនឈប់។ បើនិយាយពីបេក្ខនារីដែលចូលរួមប្រកួត The Rapper មិនសូវជាមានច្រើនប៉ុន្មានឡើយ តែម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាពមិនធម្មតា រហូតដល់ producer ក៏លាន់មាត់សរសើរដូចគ្នា។

ក្នុងវគ្គ Audition សប្តាហ៍ចុងក្រោយបេក្ខនារី សួន រដ្ឋា មាន stage name 2LIP ដែលទើបបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនីថ្មីៗផងនោះ បានឡើងមកអង្រួនកម្មវិធី ជាមួយបទ «កិលេស» ដោយអាចបញ្ចេញទំនុកច្រៀង style បែបខ្លួនឯងបានយ៉ាងរលូន។ ត្បិតតែជានិស្សិតផ្នែកវិស្វករអគ្គិសនី ប៉ុន្តែ 2LIP ពិតជាមានដុងជាអ្នកសិល្បៈពេញខ្លួនពិតៗ។
Coach ខ្មែរ ១ ជីវិត បានកោតសរសើរ 2LIP ថាជាបេក្ខជនចេះដឹងពីបច្ចេកទេសអាចសរសេរចេញមកជាចម្រៀង ហើយស័ក្ដិសមជាមួយរូបរាង និងសំឡេងខ្លួនឯង។ មិនតែប៉ុណ្ណោះ 2LIP ដឹងពីរបៀបលើកដាក់សំឡេងឡើងចុះ ហើយចំណុចសំខាន់មួយទៀត គឺបេក្ខនារីនៅរាជធានីភ្នំពេញរូបនេះ ច្រៀងក៏ពីរោះ និងរ៉េបបានយ៉ាងល្អ។

បើនិយាយពីរូបសម្រស់ទៀតសោតក៏ cute និងចេះរៀបចំខ្លួន-សម្លៀកបំពាក់បានសមសួនជា រ៉េបមានពាក្យចុងចួនល្អ ធ្វើឲ្យ coach ជាន់ហ្គាសដើម្បីគ្នា ហើយសូម្បី producer ក៏រាំលេងតាមចង្វាក់ភ្លេងបែប slow របស់បេក្ខនារីដែរ។ ក្រោយចប់ការបកស្រាយចម្រៀង និងសម្ដែងរបស់ 2LIP ហើយនោះ សង្គ្រាមពាក្យសម្ដី ដើម្បីដណ្ដើមបេក្ខនារីរូបនោះ ក៏ចាប់ផ្ដើម។ ដោយពិបាកសម្រេច producer ក៏បោះឲ្យទៅម្ចាស់បទ ” ឆក់ព្រលឹង” តែ coach King Chi ប្រើសិទ្ធិពិសេសយកមួកមាសទៅឲ្យបេក្ខនារី។
ជាចុងក្រោយ 2LIP ពិតជារីករាយ ដោយ King Chi ប្រើមួកមាសដណ្ដើមនាងពី ខ្មែរ ១ ជីវិត ព្រោះនាងក៏មានបំណងជ្រើសរើសម្ចាស់បទ ” កាលុងឃុង” ជាគ្រូបង្វឹកដូចគ្នាដែរ៕































Account
Security
Favourite Content