«រាត្រីចងចាំ» ចម្រាញ់សុទ្ធតែតួប្រុសស្រីល្បីៗមកសម្ដែងជូនភ្ញៀវជាតិ និងអន្តរជាតិ

ព្រឹត្តិការណ៍​វប្បធម៌​​ដ៏​ធំ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀតលើ​ទឹកដី​ខេត្ត​សៀមរាប គឺក្នុង​​បរិវេណ​ប្រាសាទ​អង្គរវត្ត​តែម្ដង។ កម្មវិធី​ «រាត្រីចងចាំ» ដែល​រៀបចំ​ឡើង​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​មាន​ការ​ដឹកនាំ​ និង​គ្រប់គ្រង​ដោយ​ឯកឧត្ដម ទិត្យ ថាវរិទ្ធ រួម​ជាមួយលោកគ្រូ អ្នកគ្រូ​នៃ​សាលា​ភូមិន្ទវិចិត្រសិល្បៈ នឹង​ប្រព្រឹត្ត​ទៅ​សប្ដាហ៍​ក្រោយ​ចំ​ខួប​នៃ​​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។​

មុន​ការ​ឡើង​សម្ដែង​លើ​ទឹកដី​អង្គរ​ក្រុម​សិល្បករ​ដែល​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ និង​សិស្ស​សាលា​វិចិត្រ​សិល្បៈ​​ប្រមាណ​ជា ៣០០ នាក់ បាន​​ហាត់​សម ៣​ថ្ងៃ។សម្ដែង​សាច់​រឿង​ដែល​លើក​យក​មក​បង្ហាញ​គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ដែល​មាន​អគ្គមហេសី​ជា​ស្ត្រី​ដ៏​អស្ចារ្យ​គឺ​ព្រះនាង ឥន្ទ្រទេវី ដែល​តំណែង​សំខាន់​ទាំង​ ២ បាន​ទៅ​លើ​កំពូល​តារា​ប្រុស ទេព រិន្ទដារ៉ូ និង​តារា​ស្រី គឺ​អ្នកនាង ចន ច័ន្ទ​លក្ខិណា។ ក្រៅ​ពី​តួ​ធំ​ទាំង ២ នៅ​មាន​តារា​ប្រុស​ស្រី​ល្បីៗ​ទៀត​ដូចជា​លោក ផល ពៅវីរ័ត្ន ពៅ ពិសិដ្ឋ សូខូល អ៊ុន សុទ្ធា អ៊ឹង និមល ពៅ លីដា ពេជ្រ ចរណៃ និង​តារា​ជាច្រើន​រូបទៀត។ ​

កម្មវិធី ​«រាត្រីចងចាំ» គឺ​ធ្វើ​ឡើង​ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់ ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​នៅ​បរិវេណ​ខាង​កើត​ប្រាសាទអង្គរវត្ត សៀមរាប ថ្ងៃ​ទី ១៤ ធ្នូ ២០២២ វេលា​ម៉ោង ១៧:០០ ល្ងាច។

មុន​ការ​ចាប់ផ្ដើម​កម្មវិធី​នៅ​ចំពោះ​មុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សិល្បករ​ទាំងអស់​បាន​ចំណាយ​ពេល​មក​ហាត់​សម​អស់​ជាច្រើន​ថ្ងៃ និង​មាន​ការ​ចុះ​មក​ពិនិត្យសកម្មភាព​ហាត់​ពី​សំណាក់លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​។ សិល្បករទាំងអស់​​​ពិតជា​យក​ចិត្ត​ទុកដាក់ និង​ផ្ចិតផ្ចង់​សម្ដែងឲ្យ​ស័ក្ដិសម​នឹង​តួអង្គ​នីមួយ​ៗ​​ដូច​​មនុស្ស​សម័យ​មុនពិតៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្