សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ បានប្រកាសខ្លួនក្លាយជាឪពុករបស់គេហើយ ខណៈភរិយាពពោះកូនដំបូងក្រោយរៀបការអំឡុងខែមេសាកន្លងទៅ។ លោកប៉ារូបសង្ហានេះ គ្រាន់តែដឹងដំណឹងភ្លាមញញឹមបិទមាត់មិនជិតនោះទេ។

គិតមកទល់ពេលនេះប្រមាណជា ៣ ខែហើយនៃការរៀបមង្គលការសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ និងភរិយាជា Manager ផ្ទាល់ខ្លួន។ ដោយឡែកក្នុងថ្ងៃទិវាលោកឪពុក សុជាតិ បានបង្ហាញស្នាមញញឹម និងក្ដីរំភើប ដើម្បីត្រៀមទទួលស្វាគមន៍សមាជិកថ្មីនៅក្នុងផ្ទៃភរិយារបស់លោកអ្នកនាង រឹម លក្ម្សី។
ស្របជាមួយក្ដីរំភើបនេះលោកបានបង្ហោះរូបជាមួយភរិយាដោយបានសរសេរថា «Happy Father’s Day! I’m happy to be a father » «រីករាយថ្ងៃបុណ្យឪពុក ខ្ញុំរីករាយដែលបានក្លាយជាឪពុកម្នាក់»។ តាមរយៈអត្ថន័យដែលលោកបានសរសេរបង្ហោះរួមជាមួយរូបថតបានបង្ហាញឱ្យឃើញពីក្ដីស្រលាញ់របស់លោកទៅកាន់ភរិយាជាមួយសមាជិកតូចដែលនឹងមានវត្តមាននាពេលខាងមុខ។





បើនិយាយពីភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះឃើញថាដូចស្ករតាំងម៉ែ អ្នកទាំងពីរតែងបណ្ដើរគ្នាត្រសងដើរលេងនៅតាមខេត្ត ឬចូលរួមកម្មវិធីជាច្រើនរួមគ្នា៕























Account
Security
Favourite Content