សមាគមសិល្បករខ្មែរ បន្ត​កៀរគរសប្បុរសជនច្រើនរូប ជួយដល់វីរកងទ័ព និងជនភៀសសឹក

បេសកកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​ពេលនេះ ជាការ​ផ្សព្វផ្សាយ​ពី​ការ​ឈ្លានពាន​របស់​ទាហាន​សៀម​មក​លើ​ដែន​អធិបតេយ្យភាព​ខ្មែរ ហើយ​រឿង​កាន់តែ​សំខាន់ គឺ​អំពាវនាវ​សូម​ឲ្យ​សប្បុរសជន​នានា​ចូលរួម​បរិច្ចាគ​ថវិកា ក៏​ដូចជា​ជំនួញ​ផ្សេង​ៗ ដើម្បី​ជួយ​ដល់​វីរ​កងទ័ព និង​ជន​ភៀសសឹក​រាប់​ម៉ឺន​នាក់។

បន្ទាប់​ពី​ការ​អំពាវនាវ​របស់​សមាគម​សិល្បករ​ខ្មែរ ដែល​មាន​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ជា​ប្រធាន សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ផ្ដល់​ជា​ថវិកា និង​សម្ភារៈ​ផ្សេង​ៗ។ ក្នុង​នោះ​មាន​អ្នក​ជំនួញ ព្រម​ទាំង​សិល្បករ។

ការ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ដ៏​អាក្រក់ និង​គួរឲ្យ​ស្អប់​ខ្ពើម​បំផុត​របស់​ប្រទេស​ថៃ ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មក​លើ​ដែន​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ដែល​ទង្វើ​អរិភាព​របស់​ថៃ​នេះ​បាន​បង្ក​វិនាសកម្ម​យ៉ាង​ខ្លាំង​ដល់​ទ្រព្យសម្បត្តិ និង​អាយុ​ជីវិត​មនុស្សជាតិ។

ទង្វើ​ព្រៃផ្សៃ​របស់​ទាហាន​ថៃ​មក​លើ​ប្រជាជន​ស្លូតត្រង់ បាន​បង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន ចាកចេញ​ពី​ផ្ទះ​ដែល​ជា​ទ្រនំ​ដ៏​កក់ក្ដៅ មក​ទាំង​ខ្លួន​ទទេ ដើម្បី​រក​ទី​កន្លែង​សុវត្ថិភាព។ ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​ជន​ភៀស​សឹក​រាប់​ម៉ឺន​គ្រួសារ​ខ្វះខាត​ស្បៀង​ចំណី​​អាហារ សម្លៀកបំពាក់ សម្ភារៈ​ប្រើប្រាស់ និង​ថ្នាំ​សង្កូវ​ជាដើម។

ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​ដ៏​ហួស​ប្រមាណ​នេះ​ហើយ​សមាគម​សិល្បករ​ខ្មែរ ឬ​បុគ្គល​ល្បី​ៗ​ជាច្រើន​រូប​ទៀត​បាន​ពួតដៃ​គ្នា ប្រកាស​ស្វែង​រក​ជំនួយ ជួយ​ដល់​វីរ​កងទ័ព​ខ្មែរ ដែល​ឈរ​ជើង​ការពារ​ប្រទេស រួម​ទាំង​គ្រួសារ​របស់​ពួក​គាត់ ដែល​ត្រូវ​ចាកចេញ​ពី​ទី​លំនៅ​ដោយ​គ្មាន​អ្វី​យក​មក​ជាមួយ។

សម្រាប់​សមាគម​សិល្បករ​ខ្មែរ រយៈពេល ២-៣ ថ្ងៃ​មក​នេះ មាន​ការ​ចូលរួម​បរិច្ចាគ​ជា​ថវិកា និង​សម្ភារៈ​ប្រើប្រាស់​ដទៃ។ គួរ​បញ្ជាក់​ផងដែរ​ថា កាលពី​ពេលថៃ​ឈ្លានពានកម្ពុជា ថ្ងៃ ២៤ កក្កដា ឆ្នាំ ២០២៥ សមាគមសិល្បករ​ខ្មែរបាន​ចូល​រួម​យ៉ាង​សកម្មដូច​លើក​នេះ​ដែរ៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *