Rapper​ ដ៏ល្បីអាមេរិក The Game ធ្លាប់​អញ្ជើញ N.John ចូលរួមខួបកំណើត

តារា​ចម្រៀង​ខ្មែរ ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​នា​ពេល​នេះ N.John ដែល​មាន​ឈ្មោះ​ពិត សុវត្ថិ មុនីនាគ មិន​ត្រឹម​តែ​សហការ​ជាមួយ​ក្រុម​ការងារ​ថ្មី​ដែល ម្ចាស់​បទ “pop out” ក៏​ធ្លាប់​ត្រូវ​បាន rapper កំពូល​របស់​អាមេរិក The Game អញ្ជើញ​ចូលរួម​ខួប​កំណើត​លោក កាលពី​ចុង​ឆ្នាំ ២០២៥ កន្លង​ទៅ​ដែរ។

កាលពី​រាត្រី​ថ្ងៃ ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ The Game ដែល​ជា​អ្នក​រ៉េប​ក៏​ល្បីល្បាញ និង​ជា​ម្ចាស់​បទ “Hate It Or Love It” ជាមួយ 50 Cent បាន​រៀបចំ​កម្មវិធី​ខួបកំណើត​គម្រប់​វ័យ ៤៦ ឆ្នាំ​ដែល​បាន​អញ្ជើញ​បុគ្គល​ល្បី​ៗ​ក្នុង​វិស័យ​ចម្រៀង​ហ៊ីបហប ហើយ​ភ្ញៀវ​ក្នុង​កម្មវិធី​នោះ ក៏​សង្កេត​ឃើញ​តារា​ចម្រៀង​ទៅ​ពី​ស្រុក​ខ្មែរ N.John ផង​ដែរ។

N.John ជា​តារា​ខ្មែរ​តែ​ម្នាក់​គត់​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​របស់​ជើងចាស់​ក្នុង​វិស័យ​រ៉េប គឺ The Game។ គ្រា​ចូលរួម​កម្មវិធី​កូន​ប្រុស​ទី​២ របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម និង​បាន​រៀបរាប់​អរគុណ​ទៅ​ដល់ @losangelesconfidential (ឈ្មោះ Instagram របស់ The Game) សម្រាប់​ការ​អញ្ជើញ ថាមពលពិតជាមិនអាចប្រៀបផ្ទឹមបាន។

នេះ​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា N.John ដែល​មហាជន​ខ្មែរ​ស្គាល់​ថា សុវត្ថិ មុនីនាគ ជា​តារា​ប្រុស​ដែល​មាន​ឈ្មោះ​បោះសំឡេង និង​ទទួល​ស្គាល់​សមត្ថភាព​លោក​ពិត ទើប​ត្រូវ​បាន​រៀមច្បង​ក្នុង​វិស័យ​ហ៊ីបហប​អាមេរិក ហៅ​ទៅ​ចូលរួម​កម្មវិធី​សំខាន់​នេះ។ រឿង​ដែល​អាច​បញ្ជាក់​ពី​កិត្តិនាម N,John ថា​ជា​តារាមួយ​រូប​មាន​សមត្ថភាព តាម​រយៈ​បទ​ចម្រៀង​ថ្មី​ៗ​របស់​លោក​ត្រូវ​បាន​តារា K-Pop ជាច្រើន​រូប​យក​បទ​ទៅ​ចម្រៀង​ទៅ Challenge ដូចជា Ahyeon សមាជិក​ក្រុម​ចម្រៀង K-Pop នារី BabyMonster បាន​រាំ​បទ “Pop Out” របស់ N.john និង​បាន​បង្ហោះ​ឡើង​នៅ​ក្នុង Instagram។

គួរ​បញ្ជាក់​ផង​ដែរ​ថា The Game ដែល​មាន​ឈ្មោះ​ពិត Jayceon Terrell Taylor ជា rapper ដ៏​ល្បី​តាំងពី​ជិត​២០ ឆ្នាំ​មុន ដោយ​ចាប់ដៃ​ជាមួយ 50 Cent ហើយ​បទ​ល្បី​នៃ​អ្នក​ទាំង ២ គឺ “Hate It Or Love It” និង​បទ “My Life” ft. Lil Wayne ហើយ​បទ “How We Do” ក៏​ជា​បទ​ពេញ​និយម​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *