ទប់ទឹកភ្នែកលែងចង់ជាប់ ធ្លាប់តែឃើញកាច ឆ្នាស នៅក្នុងរឿង ស្រាប់តែពេលនេះតារាសម្ដែងស្រី កែវ ម៉ូនីតា ទម្លាយរឿងទាំងនេះចេញមកទាំងអួលដើមករធ្វើឱ្យទស្សនិកជនយំតាមគ្រប់គ្នាហើយ។

តារាសម្ដែងស្រីដែលដើរតួជានាង ឆោមផ្កា ក្នុងរឿង «ទេពធិតាថ្កុលមាស» បានធ្វើឱ្យទស្សនិកជនមានការរំភើបចិត្ត និងក្ដុកក្ដួលមិនស្ទើរនោះទេនៅពេលដែលរូបនាងសម្លឹងទៅកាន់លោកឪពុក ហើយរៀបរាប់ទាំងអួលដើមកថា៖«ប៉ា គឺជាវីរបុរស ប៉ា ផ្ដល់ក្ដីស្រលាញ់ដល់កូន និងគ្រួសារដោយឥតលក្ខខណ្ឌ កូនមានមោទនភាពចំពោះប៉ាខ្លាំងណាស់»។
អត្ថន័យនៃពាក្យថា «ឪពុក» មិនមែនមានតួនាទីត្រឹមជាអ្នកផ្ដល់កំណើតតែលោកបានផ្ដល់នូវគ្រប់បែបយ៉ាងសម្រាប់កូន និងក្រុមគ្រួសារដោយមិនមានពាក្យថានឿយហត់នោះឡើយ។ ជាក់ស្ដែងលោកឪពុករបស់តារាសម្ដែងស្រី ម៉ូនីតា បានធ្វើឱ្យកូនស្រីជាទីស្រលាញ់ស្រក់ទឹកភ្នែក អួលដើមករនៅពេលដែលរំលឹករឿងជាច្រើនរវាងលោក និងអ្នកនាង។


មកទល់ពេលនេះ ម៉ូនីតា មានវ័យ ២៤ ឆ្នាំហើយក៏បានរៀបអាពាហ៍ពិពាហ៍មានគ្រួសារហើយដែរ ប៉ុន្តែកូនស្រីម្នាក់នេះនៅតែជាកូនក្មេងសម្រាប់ប៉ានាង។ បើទោះបីជាលោក អ៊ឹម សាវរិទ្ធិ (ឪពុកតារាសម្ដែង ម៉ូនីតា) ហាក់មិនសូវមានពេលគ្រប់គ្រាន់ដូចឪពុកដ៏ទៃទៀត ខណៈលោកត្រូវបំពេញការងារនៅខេត្ត ប៉ុន្តែក្ដីស្រលាញ់ ការមើលថែ និងយកចិត្តទុកដាក់របស់លោកចំពោះកូនៗ និងគ្រួសារពិតជាមិនអាចពិពណ៌នាបាននោះឡើយ ព្រោះលោកតែងឆ្លៀតពេលសម្រាប់កូនៗរបស់លោក មិនថាពេលនៅជិត ឬឆ្ងាយនោះទេ។
មួយទៀតតាំងពីតូចមកដល់ពេលនេះ ម៉ូនីតា ពុំដែលត្រូវឪពុកវ៉ៃ ឬធ្វើបាបនោះឡើយ រាល់កំហុសខុសឆ្គងលោកតែងប្រៀនប្រដៅដោយគុណធម៌ជាឪពុក មិនស្រែក មិនប្រើហិង្សានៅក្នុងផ្ទះ។ ទង្វើរបស់លោកបែបនេះហើយទើបធ្វើឱ្យ ម៉ូនីតា ស្រលាញ់និងគោរពលោកជាខ្លាំង។

ក្ដីស្រលាញ់ដែលឪពុកគ្រប់រូបមានចំពោះកូនពិតជាមិនអាចកាត់ថ្លៃបាននោះទេ វាប្រៀបបីដូចជាមហាសមុទ្ទដ៏ធំល្វឹងល្វើយ ហើយក៏មិនអាចកាត់ថ្លៃ ឬក៏ពិព័រណ៍ត្រឹមក្រដាសមួយសន្លឹក ឬរយៈពេលប៉ុន្មានម៉ោងនោះឡើយ។ គ្មានក្ដីស្រលាញ់ណាធំធេងស្មើក្ដីស្រលាញ់ដែលលោកឪពុកមានចំពោះកូននោះឡើយ៕























Account
Security
Favourite Content