ទិដ្ឋភាពថ្ងៃទី២នៃមង្គលការល្អល្អះផូរផង់បែបផែនខ្មែររបស់ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងព្រះស្វាមី

មង្គលការ​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​ព្រះ​ស្វាមី អ៊ឹង ស៊ីវឈន់ បាន​ធ្វើឲ្យ​មហាជន​ខ្មែរ​លាន់​មាត់​សរសើរ​ពី​ភាព​ប្រណីត និង​ការ​រៀបចំ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក​ឡើយ។ ជាខត្តិយៈ​ត្រកូល ដូចនេះ​ហើយ​មង្គលការ​ក៏​ត្រូវ​តែ​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូរផង់ ដែល​ជា​ហេតុធ្វើឲ្យ​​មហាជន​តាមដាន​មិន​ដាច់​ពី​ភ្នែក​ឡើយ ព្រោះ​ទិដ្ឋភាព​មួយ​ចំនួន​មិន​ងាយ​បាន​ឃើញ​ដោយ ដូចជា​របៀបរបប​ពេល​ចូល​ក្រាប​បង្គំ​គាល់​មហាក្សត្រ​ជាដើម។

​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​កូន​ប្រុស​លំដាប់​សេដ្ឋី​ក្នុង​ស្រុក​ខ្មែរ លោក អ៊ង ស៊ីវឈន់ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​រុងរឿង​នៃសម្បត្តិ​ ​វប្បធម៌​​ខ្មែរដ៏​សម្បូរបែប​ដែល​បន្សល់​ទុក​តាំង​ពី​ដូន​តា​មក​ម្ល៉េះ។ សម្លៀកបំពាក់ និង​គ្រឿងប្រដាប់​សុទ្ធតែ​ជា​បែប​ខ្មែរ​ទាំងអស់ ហើយ​កាន់តែ​ពិសេស​របស់​ខ្លះ​ត្រូវ​ច្នៃ​ឡើង​ពី​ជាង​ចម្លាក់​ដែល​ធ្វើការ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​តែម្ដង។

ឈុត​បុរាណ​ខ្មែរ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​គ្រង​នា​ថ្ងៃ​សិរី​មង្គល ភាគច្រើន​មាន​ពណ៌​មាស​ មាន​ស្បៃ និង​អាវផាយ ហើយ​កន្លែង​រៀបចំ​ពិធីព្រម​ទាំង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ មហា​ប្រាសាទ​ព្រះបរមរាជវាំង​ចតុម្មុខ​សិរីមង្គល​ក៏​មាន​ពណ៌​មាស​ស្រាប់ ស័ក្ដិសម​នឹង​កិត្តិយស មុខមាត់​តែម្ដង។

កាលពី​ថ្ងៃ ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ជា​ថ្ងៃ​ដំបូង​នៃ​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​ព្រះ​ស្វាមី​លោក អ៊ឹង ស៊ីវឈន់ ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ដោយ​ក្រាប​ថ្វាយ​ស្លា​ព្រះពរ និង​ក្រាប​ថ្វាយបង្គំ​ទទួល​ព្រះ​តេជៈព្រះពរ ពី​ព្រះ​ករុណា​ជា​អម្ចាស់ និង​សម្តេច​ព្រះ​វររាជ​មាតា​នៅ​ក្នុង​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​មហាប្រាសាទ ព្រះបរមរាជវាំង។

គួរ​បញ្ជាក់​ថា កម្មវិធី​ថ្ងៃ​មង្គលការ​ទី​២​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​ព្រះស្វាមី អ៊ឹង ស៊ីវឈន់ បាន​រៀបចំ​ឡើង​នៅ PH Grand Hall។ កម្មវិធី​ជប់លៀង​ពេលល្ងាច​បែប​សម័យ​ទំនើប និង​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ថ្នាក់​ដឹកនាំ​កំពូល​ៗ​នៃ​ស្ថាប័ន​ធំ​ៗ​ក្នុង​ប្រទេស៕

រូបភាព៖ The ring wedding cambodia និង One Memory



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *