យើងដឹងហើយថា YuuHai គឺជាម្ចាស់ពាន The Rapper Cambodia រដូវកាលទី១ ហើយលោកគឺជាកូនក្រុមរបស់ coach នរិទ្ធ។ សម្រាប់គ្រូបង្វឹករូបនេះវិញ ក្រោយចប់កម្មវិធី The Rapper រឹតតែទទួលបានការគាំទ្រខ្លាំងមួយកម្រិតទៀតពីសំណាក់មហាជន ព្រោះសមត្ថភាពបង្វឹកកូនក្រុមក្នុងកម្មវិធីនេះ ឃើញថាមិនធម្មតាឡើយ ដោយមិនត្រឹមតែ YuuHai កាន់ពានឡើយ សមាជិកដទៃក៏មានពានតូចៗផ្សេងពីគ្នាដែរ។

បើពាន The Rapper បានទៅលើសិស្សហើយនោះ សម្រាប់គ្រូបង្វឹកដ៏មានសមត្ថភាពនៅក្នុងកម្មវិធី The Rapper Cambodia គឺមិនទៅណាឆ្ងាយពី នរិទ្ធ ឡើយ ព្រោះកូនក្រុមម្ចាស់បទ “MAYBE ” មិនត្រឹមតែក្លាយជាម្ចាស់ពាន The Rapper ប៉ុណ្ណោះទេ កូនក្រុម ៥ នាក់ទៀត គឺសុទ្ធតែក្តោបបានពានតាមផ្នែកផ្សេងៗទៀត។


– សម្រាប់ Yuuhai គឺជាជយលាភី The Rapper Cambodia Season 1

– ចំណែកឯ Goofy បានស្ថិតក្នុង Top3

– ហើយងាកមក Emi, VANNO និង Kan គឺជាជយលាភី Best Collaboration

– រីឯសមាជិកមួយរូបទៀត Roxy ទទួលបានជយលាភី Fan Favorite

ក្រៅពីសមាជិក team NoNo ហើយនោះ នៅមានសមាជិករបស់ coach ដទៃទៀតគឺ D.A.R.T ឈ្នះពានរង្វាន់ Best Solo Performance។ បើទោះជាបេក្ខជនដទៃទៀតមិនបានជាប់ពានផ្សេងៗក៏ពិតមែន តែពួកគេសុទ្ធតែជាធនធានជំនាន់ក្រោយដ៏មានទេពកោសល្យមិនអាចមើលរំលងបាន៕
























Account
Security
Favourite Content