អ្នកគាំទ្រ Lisa នាំគ្នារិះគន់ផ្សារទំនើបល្បីឈ្មោះក្នុងប្រទេសថៃក្រោយបែកធ្លាយវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព

ថ្មីៗនេះផ្សារទំនើបមួយក្នុងប្រទេសថៃកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្ររបស់ Lisa ក្រុម BLACKPINK បន្ទាប់ពីបែកធ្លាយវីដេអូតាមកាម៉េរា CCTV។

ហេតុការណ៍នេះបានកើតឡើងក្រោយពេលដែលម្ចាស់បទ Money រូបនេះបានវិលត្រលប់ទៅប្រទេសកំណើតរបស់នាងដើម្បីសម្ដែងក្នុងកម្មវិធី “Amazing Thailand Countdown” ដែលធ្វើឡើងនៅផ្សារទំនើប ICONSIAM។ សូម្បី Frédéric Arnault ដែលគេកំពុងសង្ស័យថាជាសង្សារសំណព្វចិត្តរបស់នាងក៏ត្រូវបានប្រទះឃើញមានវត្តមាននៅទៅនោះដើម្បីបង្ហាញការគាំទ្រដល់ Lisa ផងដែរ។ មិនត្រឹមប៉ុណ្ណេះ អ្នកគាំទ្រក៏កំពុងសង្ស័យទៀតថាលោកទំនងជាមកជួបជាមួយនឹងឪពុកម្ដាយរបស់ Lisa ទៀតផង។

បន្ទាប់ពីចប់កម្មវិធី តារាចម្រៀងស្រីរូបនេះត្រូវបានអ្នកគាំទ្រឃើញនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកកផងដែរ។ ប៉ុន្តែស្របពេលនោះអ្នកគាំទ្រក៏បាននាំគ្នាសម្ដែងការខកចិត្ត ក្រោយពីវីដេអូរបស់ Lisa តាមកាមេរ៉ា CCTV ក្នុងផ្សារទំនើបត្រូវចែកចាយនៅលើបណ្ដាញប្រព័ន្ធអ៊ីនធឺណេតដែលហាក់ដូចជាកំពុងបំពានជីវិតឯកជនរបស់តារាស្រីរូបនេះ ថែមទាំងរិះគន់ចំពោះវិធានការសន្កិសុខរបស់ផ្សារទំនើបទៀតផង។

ក្នុងចំណោមវីដេអូចេញពីកាមេរ៉ាច្រើនជ្រុង ក៏មានជ្រុងមួយផ្សេងទៀតត្រូវបានគេបង្ហាញនៅពេល Lisa កំពុងចុចទូរសព្ទទំនាក់ទំនងដែលមើលទៅពិតជាមិនមានការគោរពដល់សិទ្ធិបុគ្គលរបស់នាងតែម្ដង។ ក្រោយពេលឃើញទង្វើដ៏ហួសចិត្តហើយ ក្រុមអ្នកគាំទ្ររបស់ Lisa ក៏បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្នុងសំណេរបង្ហោះលើបណ្ដាញសង្គមដោយលើកឡើងពីការទម្លាយវីដេអូកាមេរ៉ាដោយគ្មានការអនុញ្ញាត មិនគោរពឯកជនភាព ថែមទាំងសួររកអ្នកគ្រប់គ្រង CCTV ទៀតផងដែលទទួលបានអ្នកចូលមើលរហូតដល់ជាង ៤ ម៉ឺនដង។

 យ៉ាងណាមិញ បន្ទាប់ពីទទួលបានការរិះគន់យ៉ាងសន្ធឹកពេលនេះវីដេអូ CCTV ត្រូវបានលុបចោលហើយ ប៉ុន្តែក៏នៅតែមិនទាន់ទទួលបានការបកស្រាយណាមួយពីផ្សារទំនើប Siam Paragon នៅឡើយនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *