ROSÉ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ក្រោយមានឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៨ ពី MTV VMAs 2025

នៅរាត្រីថ្ងៃទី៥ ខែសីហា នេះ ROSÉ បានចែករំលែកពីអារម្មណ៍ភ្ញាក់ផ្អើល តាមរយៈ Story នៅលើគណនី Instagram ផ្ទាល់ខ្លួន ក្រោយទទួលដំណឹងថា ខ្លួនទទួលបានសិទ្ធិឈរឈ្មោះដណ្ដើមពានរង្វាន់ចំនួន ៨ ពី MTV Video Music Awards ឆ្នាំ ២០២៥។​

ស្របពេលដែលការចូលរួមកម្មវិធីនេះ គឺជាលើកដំបូងរបស់ ROSÉ ក្នុងនាមជាសិល្បករទោល តារាស្រីវ័យ ២៨ឆ្នាំ បានរៀបរាប់ថា៖ “គឺ ខ្ញុំទើបតែបានដឹងទេថា ខ្ញុំបានចូលរួមដណ្ដើមពាន VMA ចំនួន ៨ ខ្ញុំគាំងតែម្ដង។ ខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទើបល្អទេ ខ្ញុំពិតជានិយាយអ្វីមិនចេញពិតមែន”។

ជាក់ស្ដែង ម្ចាស់អាល់ប៊ុម Rosie រូបនេះ បានក្លាយជាបេក្ខភាព ដណ្ដើមពានរង្វាន់ធំៗដូចជា ពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ បទចម្រៀងប្រចាំឆ្នាំ ការសហការឆ្នើម បទប៉ុបឆ្នើម Best Direction Best Art Direction Best Visual Effects សម្រាប់បទ APT. ដែលជាស្នាដៃសហការជាមួយ Bruno Mars រួមទាំងពានរង្វាន់បទខេប៉ុបឆ្នើម សម្រាប់បទ Toxic Till the End។

ទន្ទឹមគ្នានេះ មិត្តរួមក្រុម BLACKPINK ៣នាក់ទៀត ​ក៏បានចួលរួមដណ្ដើមពានង្វាន់ បទខេប៉ុបឆ្នើម ពីកម្មវិធីតែមួយនេះដែរ ដោយ Jennie បានឈរឈ្មោះជាមួយនឹងបទ Like Jennie ខណៈ Jisoo ឈរឈ្មោះជាមួយនឹងបទ Earthquake ស្របពេលដែល Lisa នឹងបញ្ចូនបទ Born Again ទៅដណ្ដើមពានរង្វាន់នេះ។

សូមកត់សម្គាល់ថា កម្មវិធី MTV Video Music Awards ឆ្នាំ ២០២៥ នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឯ UBS Arena ទីក្រុងញូវយ៉ក ដោយមានការចាក់ផ្សាយឱ្យទស្សនាតាមរយៈ CBS, MTV និង Paramount+៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *