មិនមើលនឹងភ្នែក! J-Hope បរិច្ចាគ ១០០លានវ៉ុនដល់គ្រួសារជនរងគ្រោះពីការធ្លាក់យន្តហោះ Jeju Air

ក្រោយមានឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air នៅក្នុងប្រទេសកូរ៉េខាងត្បូង J-Hope បានសម្រេចជូនជាទឹកប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ​ ៦៨០០០ដុល្លារដល់គ្រួសារដែលបានបាត់បងសមាជិក កាលពីថ្ងៃទី២ ខែមករានេះ។​

តាមរយៈសមាគម Hope Bridge Disaster Relief Association តារាប្រុសវ័យ៣០ឆ្នាំរូបនេះបានបង្ហាញនូវការសោកស្ដាយ និងចិត្តចង់រួមចំណែកនៅក្នុងហេតុការណ៍ខាងលើ ដោយរៀបរាប់ថា៖ “បន្ទាប់ពីដឹងដំណឹងពីគ្រោះថ្នាក់នេះ ខ្ញុំ បានសម្រេចចិត្តធ្វើការបរិច្ចាគដើម្បីអាចជួយដល់គ្រួសារសពឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន”។

“សូមចូលរួមរំលែកទុក្ខដោយអស់ពីចិត្តដល់គ្រួសារសព និងគ្រប់គ្នាដែលទទួលបានផលប៉ះពាល់ពីសោកនាដកម្មនេះ។ សូមចូលរួមសោកស្ដាយចំពោះអ្នកដែលត្រូវឈឺចាប់ទៅលើហេតុកាណ៍ដែលនឹកស្មានមិនដល់មួយនេះ” លោកពោលបន្ថែមទៅគ្រួសារជនរងគ្រោះដូច្នេះ។

ទន្ទឹមគ្នានេះដែរ តំណាងពី Hope Bridge បានសម្ដែងការដឹងគុណចំពោះតារាចម្រៀងរូបនេះថា៖ “ពួកយើងសូមសរសើរទឹកចិត្តសប្បុរសរបស់ ​ J-Hope ទៅលើគ្រួសារសពឱ្យអស់ពីចិត្ត។​ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យបានថា គ្រួសារសពដែលរងផលប៉ះពាល់នឹងទទួលបានទឹកប្រាក់សប្បុរសទាំងនេះ”។​

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤​ កន្លងទៅនេះ យន្តហោះ Boeing 737-800 របស់ Jeju Air បានបង្ខំចិត្តចុះចតទាំងកង់យន្តហោះមិនដំណើរការ មុនធ្លាក់ចុះពីលើផ្លូវចុះចត (Runway) រួចហួសទៅបុកជាមួយនឹងជញ្ជាំងថ្មបណ្ដាលឱ្យផ្ទុះឆេះ។ ក្នុងឧបទ្ចវហេតុលើជើងយន្តហោះហើរលេខ 7C2216 ធ្វើដំណើរពីទីក្រុងបាងកកប្រទេសថៃ មកកាន់ទីក្រុង Muan ប្រទេសកូរ៉េខាងត្បូងមួយនេះ បានឆក់យកជីវិតមនុស្សសរុប​១៧៩ ក្នុងចំណោម១៨១នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *