កំលោះសង្ហា ធា សុខតុលា ត្រូវបានក្រុមហ៊ុន Cambodia International Models (CIM) ជ្រើសរើសជា Mister International Cambodia 2023 តំណាងកម្ពុជាទៅប្រកួតកម្មវីធី Mister International 2023 នៅប្រទេសហ្វីលីពីន។ ពេលនេះ តុលា បានកំពុងប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិនេះ ជាមួយបុរសឯកមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។


លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM បានឱ្យដឹងថា មែនទែនទៅលោកបណ្តុះបណ្តាល តុលា តាំងពីអាយុ ១៧ ឆ្នាំមកម៉្លេះ តែទើបពេលនេះដែលលោកសម្រេចចិត្តបញ្ចូល តុលា ឱ្យទៅប្រកួតប្រជែងកម្មវិធីអន្តរជាតិ ក្នុងបំណងចង់ឱ្យស្គាល់ និងដឹងពីការប្រកួតលំដាប់អន្តរជាតិ។ កន្លងមកបុរសឯករូបនេះក៏ធ្លាប់ប្រកួតកម្មវិធីក្នុងស្រុកដែរ ជាលទ្ធផលលោកទទួលបានជយលាភីលំដាប់រងទី១ កម្មវិធី Face of Cambodia 2021។
នាយកប្រតិបត្តិរូបនេះ មិនបានបញ្ជាក់ពីក្តីរំពឹងលើបុរសឯកកម្ពុជានេះឡើយ ប៉ុន្តែលោកជឿជាក់ថា តុលា នឹងប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះ។ ជាក់ស្តែង ប៉ុន្មានថ្ងៃកន្លងមកនេះ Mister International Cambodia 2023 បានចូលរួមគ្រប់សកម្មភាពជាមួយបេក្ខភាពផ្សេងៗតាមកាលវិភាគដែលស្ថាប័នអន្តរជាតិបានកំណត់។



ដ្បិតទើបមានឱកាសចេញទៅប្រកួតអន្តរជាតិលើកដំបូង កំលោះវ័យ ២១ ឆ្នាំ រៀបចំខ្លួនយ៉ាងល្អ ថែមទាំងមានប្រាស្រ័យទាក់ទងល្អជាមួយបេក្ខភាពផ្សេងៗទៀតផង ពិសេស ស្នាមញញឹមបង្ហាញពីភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ។







បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ នឹងចូលរួមបេសកម្មទៅទីតាំងផ្សេងៗគ្នាតាមការកំណត់របស់ស្ថាប័នអន្តរជាតិ ដូច្នេះពុកម៉ែបងប្អូនកុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់បេក្ខភាពតំណាងកម្ពុជារូបនេះ និងចូលរួមបោះឆ្នោតគាំទ្រ ធា សុខតុលា ឱ្យបានច្រើនកុះករ ដើម្បីលោកមានឱកាសចូលទៅវគ្គ Top ចុងក្រោយ៕
























Account
Security
Favourite Content