កំឡុងពេលការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនកាលពីថ្មីៗ នៅទីក្រុង Minneapolis តារាចម្រៀងអាមេរិក Taylor Swift បានរំឭកដល់អតីតមិត្តប្រុសរបស់ខ្លួនដែលធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើល ខណៈរូបនាងបានសុំដល់អ្នកគាំទ្រកុំបញ្ចេញមតិអាក្រក់ដាក់អតីតមិត្តប្រុសរបស់ខ្លួន។

Taylor Swift បានលើកឡើងថា៖ បច្ចុប្បន្ន រូបនាងមានអាយុ ៣៣ ឆ្នាំទៅហើយ ដូច្នេះនាងឈប់ខ្វាយខ្វល់ពីរឿងដែលបានកើតឡើងកាលពីពេលនាងអាយុ ១៩ ឆ្នាំទៀតហើយ។ ចម្រៀងដែលនាងបាននិពន្ធវាគ្រាន់បញ្ជាក់ប្រាប់ពីការចងចាំ និងអនុស្សាវរីយ៍របស់នាងប៉ុណ្ណោះ។ ការបញ្ចេញចម្រៀងថ្មី មិនបានចង់មានន័យឱ្យអ្នកគាំទ្រទៅឌឺដង ឬបញ្ចេញមតិអាក្រក់ៗ ដាក់នរណាម្នាក់ឡើយ។
មែនទែនទៅ រូបនាងលើកឡើងដូច្នេះដោយសារតែខ្លួនត្រៀមបញ្ចេញលក់អាល់ប៊ុមចម្រៀងរបស់ខ្លួន “Speak Now” សាជាថ្មីដែលធ្លាប់ចេញកាលពី ២០១០ ដោយក្នុងនោះមានចម្រៀងមួយបទមានចំណងជើងថា “Dear John”។ បទចម្រៀងមួយនេះត្រូវបានអ្នកគាំទ្រ និងមហាជនជឿជាក់ថាជាចម្រៀងដែល Taylor Swift និពន្ធនៅអាយុ ១៩ ឆ្នាំ បន្ទាប់ពីបែកបាក់ស្នេហាជាមួយតារាប្រុស John Mayer។


ជាមួយគ្នាដែរ អ្នកគាំទ្រជឿថា រូបនាងខ្លាចមានមតិអាក្រក់ជាច្រើនបញ្ចេញទៅលើតារាប្រុស John Mayer ទើបរូបនាងសុំចិត្តអ្នកគាំទ្ររបស់ខ្លួនកុំទៅរវល់ និងខ្វាយខ្វល់ជាមួយតារាប្រុស John Mayer តទៅទៀត៕



























Account
Security
Favourite Content