ទិដ្ឋភាពមង្គលការរបស់ Tao និង Xu Yiyang  ទាំងរ៉ូមែនទិក ទាំងប្រណិតក្នុងពេលតែមួយ

នៅថ្ងៃទី១៦ ខែតុលានេះ Tao និង Xu Yiyang  បានដឹកដៃគ្នាចូលរោងអាពាហ៍ពិពាហ៍តុបតែងដោយផ្កាពណ៌ស្វាយដ៌ប្រណិត ខណៈប្រព័ន្ធផ្សព្វផ្សាយចិនបានហៅពិធីមង្គលរបស់តារាទាំងពីរនាក់ថា “អាពាហ៍ពិពាហ៍​ប្រចាំ​សតវត្សរ៍”។

ជាក់ស្ដែង ពិធីនេះបានធ្វើឡើងនៅឆ្នេរសមុទ្រ Haitang ទីក្រុង Sanya ដោយកម្មវិធីពេលថ្ងៃបានធ្វើឡើងនៅខាងក្រៅអាគារ និងជ្រើសរើសរៀបចំកម្មវិធីពេលយប់​នៅខាងក្នុងអាគារវិញ។ ព័ត៌មាន Chosun បានឱ្យដឹងថា ការតុបតែងដោយមានពណ៌ស្វាយជាគោលនេះ គឺធ្វើឡើងស្របទៅតាមបំណងរបស់កូនកំលោះ ដែលចង់តុបតែងឱ្យដូចទៅនឹងកាឡាក់ស៊ីមីលគីវ៉េ។

អ្នកគាំទ្រជាច្រើនរូបការបានចូលរួមអបអរសាទរ ក៏ដូចជាសរសើរពីភាពស្រស់ស្អាតរបស់កម្មវិធីនេះថា៖ “អាពាហ៍ពិពាហ៍នេះស្អាតណាស់”​, “ពណ៌ស្វាយគឺស្អាតណាស់”​ និង “វាឡូយណាស់។ ជូនពរឱ្យពួកគេមានសុភមង្គល” ជាដើម។ ទន្ទឹមគ្នានេះ អ្នកគាំទ្រជាច្រើនរូបទៀតក៏បានបញ្ចេញមតិក្នុងទិសដៅស្របគ្នាថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ប្រៀបដូចជាកម្មវិធីប្រគំតន្រ្តី។ តួយ៉ាង អ្នកគាំទ្រម្នាក់បានសរសេរថា៖ អីយ៉ា! វាដូចជាការប្រគំតន្ត្រីតែម្ដង”។

សូមរំឭកឱ្យដឹងដែរថា ប្រវត្តិស្នេហារបស់អ្នកទាំងពីរបានចាប់ផ្ដើមឡើង ដោយការជួបគ្នាជាលើកដំបូងតាំងតែពីឆ្នាំ ២០១៤ មកម៉្លេះ ជាពេលដែល Tao និង Xu Yiyang នៅច្រកក្រោមទ្រនំ SM Entertainment នៅឡើយ មុននឹងមានដំណឹងលេចឮពីទំនាក់ទំនងស្នេហារវាងតារាទាំងពីរដួងនៅក្នុងឆ្នាំ ២០២០។ លុះមកដល់ឆ្នាំ២០២៣ ទើបអ្នកទាំងពីសម្រេចប្រកាសឱ្យសាធារណជនបានដឹងពីទំនាក់ទំនងអ្នកទាំងពីរ មុននឹង Tao បានសុំ Xu Yiyang រៀបការ កាលពីខែសីហា ឆ្នាំ២០២៤។

យ៉ាងណាមិញ មុននឹងពិធីមង្គលការមកដល់ អ្នកទាំងពីរក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ប្រកាសឈ្មោះជាប្ដីប្រពន្ធតាមផ្លូវច្បាប់រួចមកហើយ​ ដោយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ កូនកម្លោះរូបនេះ បានចែករំលែករូបភាពអ្នកទាំងពីរកាន់សំបុត្រអាពាហ៍ពិពាហ៍ ភ្ជាប់ជាមួយនឹងសំណេរខ្លីថា៖ “សម្រេចគោលដៅហើយ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *