សមាជិកកូនពៅរបស់ក្រុមចម្រៀងល្បី SHINee គឺ Taemin បានបំពេញភារកិច្ចបម្រើកងទ័ពជូនជាតិរួចរាកកាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣។ ការត្រឡប់មកវិញរបស់ាTaemin បានធ្វើឱ្យក្រុមអ្នកគាំទ្រមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងសង្ឃឹមក្រោយបាត់មុខមួយរយៈធំ លោកនឹងត្រឡប់មកកាន់ឆាកតន្ដ្រីឆាប់ៗជាមួយចម្រៀងថ្មី។


ត្រឡប់មកវិញមិនទាន់បានប៉ុន្មាន Taemin ក៏បានបើក live ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនដើម្បីនិយាយលេងសួរសុខទុក្ខអ្នកគាំទ្រ និងផ្ញើក្ដីនឹករលឹកផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តនោះគឺឃើញ Taemin ហាក់មានភាពស្រស់ស្រាយខ្លាំង ជាពិសេសឡើងសាច់ជាងមុនធ្វើឱ្យលោកមើលទៅមានសុខភាពល្អរឹងមាំ។ ស្របពេលដែលអ្នកគាំទ្រជាច្រើនក៏បង្ហាញការពេញចិត្ដចំពោះរូបរាងថ្មីរបស់លោក ឡើងសាច់បន្ដិចប៉ុន្ដែលោកមើលទៅរឹងមាំជាងមុនច្រើន។

Taemin ធ្លាប់ទម្លាយកំឡុងពេលហាត់ទាហានថា៖ លោកបានឡើងជាង ១០ គីឡូ ដោយសារលោកចង់ចំណាយពេលសម្រាប់ខ្លួនឯងឱ្យបានច្រើន និងចង់ធ្វើអ្វីដែលខ្លួនពេញចិត្ត។
ស្របពេលជាមួយគ្នាដែរ កំឡុងពេលនិយាយគ្នាលេងជាមួយអ្នកគាំទ្រ Taemin បានបង្ហើបប្រាប់ថា៖ លោកចង់ផ្លាស់ប្ដូររូបរាងរបស់ខ្លួនជាថ្មីក្រោយបាត់មុខជិត ២ ឆ្នាំ ដូច្នេះមិនត្រឹមតែឡើងសាច់ជាងមុន លោកក៏បានផ្លាស់ប្ដូរពណ៌សក់ថែមទៀតផង។


គួររំឮក បន្ទាប់ពីចេញពីបម្រើកងទ័ព Taemin នឹងរៀបចំជួបអ្នកគាំទ្ររបស់ខ្លួនក្នុងកម្មវិធីជំនួបអ្នកគាំទ្រ Fan Meeting’ RE: ACT’ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ២២ និង ២៣ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕
























Account
Security
Favourite Content