ដឹងខ្លួនខុស T.O.P ពោលសុំទោសក្រុម BIGBANG និងអ្នកគាំទ្រជាលើកដំបូងក្នុងពេល១១ឆ្នាំ

តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ T.O.P សុំទោសចំពោះកំហុសរបស់លោក ដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Big Bang និងទង្វើមិនសមរម្យដែលខ្លួនបានធ្វើទៅលើអ្នកគាំទ្រ។

កាលពីពេលថ្មីនេះ ការវិលត្រឡប់មកវិញរបស់តាចម្រៀងកូរ៉េខាងត្បូង លោក T.O.P តាមរយៈរឿងភាគ Squid Game 2 កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលនាំឱ្យលោកមានឱកាសបកស្រាយជាថ្មីពីកំហុសដែលខ្លួនធ្លាប់ធ្វើកន្លងមក។

វិលទៅកាន់ឆ្នាំ២០១៦វិញ តារាចម្រៀងដែលមានឈ្មោះពេញថា Choi Seung-hyun  ធ្លាប់បានជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន និងបានជាប់ក្នុងពន្ធនាគារអស់រយៈពេល១០ខែ និងបន្តព្យួរឈ្មោះអស់ពេល ២ឆ្នាំ។ លុះមកដល់ខែមិថុនា​ ឆ្នាំ២០២២ លោកក៏បានសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុម BIGBANG។

យោងតាមអត្ថបទចុះផ្សាយដោយ Allkpop  នៅក្នុងកិច្ចសម្ភាសន៍ជាលើកដំបូងក្នុងពេលមួយទសវត្សរ៍ជាងនេះ T.O.P បានចាប់ផ្ដើមថា៖ “ក្នុងវ័យ ២០ឆ្នាំ ខ្ញុំបានទទួលសេចក្តីស្រឡាញ់ច្រើនជាងអ្វីដែលខ្ញុំសមនឹងទទួលបាន ហើយរីករាយនឹងភាពល្បីល្បាញដែលមិនអាចនឹកស្មានដល់ ប៉ុន្តែខ្ញុំក៏បានជួបប្រទះនឹងការដួលរលំ និងការបំផ្លិចបំផ្លាញជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ។ ខ្ញុំបានធ្លាក់ចូលក្នុងពេលវេលាដ៏ខ្មៅងងឹតដែលមិនអាចគេចចេញបាន”។

តារាចម្រៀងប្រុសវ័យ ៣៧ឆ្នាំរូបនេះ បានបន្តរៀបរាប់ទាក់ទិននឹងការចាកចេញពីក្រុមថា៖ “ខ្ញុំបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ BIGBANG​​​ និងក្រុមហ៊ុនចាស់របស់ខ្ញុំជាច្រើនដង តាមរយៈកំហុស និងការសម្រេចចិត្តខុសៗ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុម ដោយសារតែខ្ញុំមិនចង់ធ្វើឱ្យសមាជិកក្រុមកាន់តែឈឺចាប់ជាងនេះ។ ខ្ញុំចង់បញ្ជាក់ពីមូលហេតុពីក្រោយការចាកចេញឱ្យបានច្បាស់លាស់ តែខ្ញុំមិនអាចធ្វើបាននៅពេលនោះ”។

តារារ៉េបរូបនេះ បានបន្ថែមថា Still Life ជាការងារចុងក្រោយរបស់ខ្លួនក្នុងនាមជាអ្នកចម្រៀងក្នុងក្រុម BIGBANG ដូចនេះហើយលោកមានតែតាំងចិត្តធ្វើការងារនេះឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។

នៅពេលដែលអ្នកសារព័ត៌មានសួរថា លោកចង់ត្រឡប់មកធ្វើជាសមាជិក BIGBANG នៅថ្ងៃក្រោយម្ដងទៀតទេ? T.O.P បានតបវិញថា៖ “វាជារឿងគួរឱ្យអាម៉ាស់បើសិនជាខ្ញុំធ្វើបែបនេះ។ ខ្ញុំបានសម្រេចចិត្តតាំងតែពីយូរមកហើយថា ខ្ញុំមិនចង់បន្តបំផ្លាញមុខមាត់របស់ក្រុមបន្តទៀតទេ ហើយវាក៏មិនដែលប្រែប្រួលម្ដងណាឡើយ” ។

រំឭកដល់ទង្វើមិនគប្បីដែលធ្លាប់ធ្វើដាក់អ្នកគាំទ្រ លោកបានបង្ហាញស្មារតីដឹងកំហុសរបស់ខ្លួនជាពាក្យសម្ដីថា៖ “បើទោះបីជាខ្ញុំធ្លាប់បានឆ្លងកាត់ពេលវេលាដ៏ខ្មៅងងឹតក៏ពិតមែន អ្នកគាំទ្រមួយចំនួននៅតែនិយាយថា ពួកគេនៅរង់ចាំខ្ញុំឱ្យត្រឡប់ចូល BIGBANG វិញ តែពេលនោះខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងធ្វេសប្រហែស។ ខ្ញុំបានប្រើប្រាស់ពាក្យសម្ដីដ៏ល្ងីល្ងើ ដែលធ្វើឱ្យខ្ញុំនៅតែសោកស្ដាយរហូតមកដល់សពថ្ងៃនេះ”។

“ខ្ញុំដឹង ថាវាអាចគ្រាន់តែជាពាក្យដោះសា តែពេលនោះខ្ញុំមិនធ្លាប់ជួបទុក្ខកង្វល់ដល់ថ្នាក់នេះ រហូតខ្ញុំលែងអាចទប់ទល់នឹងអារម្មណ៍របស់ខ្លួនឯងបាន។ មានមនុស្សជាច្រើនដែលនៅចាំលើកទឹកចិត្តខ្ញុំ ក៏ប៉ុន្តែខ្ញុំបែរជាប្រើប្រាស់ពាក្យសម្ដីដែលធ្វើឱ្យពួកគេឈឺចាប់។ ខ្ញុំសោកស្ដាយនឹងអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំជឿជាក់ថា​ ខ្ញុំនឹងសោកស្ដាយរហូតដល់ថ្ងៃដែលខ្ញុំស្លាប់” លោករៀបរាប់បន្តពីវិប្បដិសារីដូច្នេះ។

ពោលដោយដឹងកំហុស​ T.O.P បានពន្យល់ថា កន្លងមកមានរឿងរ៉ាវចម្រូងចម្រាស និងការយល់ច្រឡំជាច្រើនបានកើតឡើង  ដែលលោកមិនបានចេញមកបកស្រាយឱ្យត្រូវពេលវេលា តែចាប់ពីពេលនេះទៅ លោកសន្យាថានឹងមិនមានហេតុកាណ៍តែមួយនេះកើតឡើងទៀតទេ។

មុននឹងបញ្ចប់ លោកក៏បានបង្ហើបដែលថា ៧ឆ្នាំកន្លងមកនេះ លោកបានចំណាយពេលក្នុងស្ទូឌីយោផលិតចម្រៀង ដែលជាហេតុផលតែមួយគត់ដែលអាចឱ្យលោកដកដង្ហើម និងរស់នៅបន្តបាន។ ដ្បិតមិនបានបញ្ចេញព័ត៌មានលម្អិតពីស្នាដៃទាំងនេះ តែលោកសង្ឈឹមថាចម្រៀងទាំងនេះនឹងអាចជួយកែប្រែកំហុសដែលលោកបានធ្វើចំពោះអ្នកគាំទ្រដែលនៅតែចាំគាំទ្រខ្លួននៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *