បវរកញ្ញាគុណភាព! ស៊ីដនី ម៉ារិទ្ធ ត្រៀមតំណាងកម្ពុជាប្រកួត MISS PLANET INTERNATIONAL ឆ្នាំនេះ

ឆ្នាំនេះស្ថាប័ន MISS PLANET CAMBODIA ​​បាន​ចម្រាញ់​ជើង​ខ្លាំង ​១​ រូប​នៅ​ក្នុង​វិស័យ​កញ្ញា​ ដើម្បី​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២៥ នោះ​គឺ​បវរ​កញ្ញា ស៊ីដនី ម៉ារិទ្ធ ជា MISS PLANET INTERNATIONAL 2025។

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា ​បវរ​កញ្ញា​ជើង​ខ្លាំង​រូប​នេះ​ធ្លាប់​បាន​ផ្ដួល​បេក្ខភាព​ ២៣ ​រូប​នៅ​ក្នុង​កម្មវិធី​ប្រកួត Supranational Cambodia 2025 ដោយ​កញ្ញា​ទទួល​បាន​តំណែង​ជា​លំដាប់​រង​ទី​១។ បវរ​កញ្ញា​មក​ជា​កញ្ចប់​ទាំង​រូប​សម្រស់​ សមត្ថភាព ​និង​ចំណេះ​ដឹង​ ដូចនេះហើយនាង​ត្រូវបានគេ​ចាត់​ចូល​ជា​បេក្ខភាព​សក្ដិសម​បំផុត​ក្នុង​ការ​លើក​មុខ​មាត់​ជាតិ​ ពោល​តំណាង​ឱ្យ​កម្ពុជា​នៅ​លើ​ឆាក​ប្រកួត​អន្តរជាតិ។ នេះ​ជា​ហេតុ​ផល​ចម្បង​ធំៗ​ចំនួន ៣ ដែល​បវរ​កញ្ញា ស៊ីដនី ម៉ារិទ្ធ សក្ដិសម​ជា MISS PLANET CAMBODIA 2025 ៖​

ហេតុផល​ចម្បង​ទី ១៖ ស៊ីដនី ម៉ារិទ្ធ ជា​បេក្ខភាព​លេច​ធ្លោ​ក្នុង​ចំណោម​បេក្ខភាព​ជើង​ខ្លាំង​ទាំង ២៥ រូបក្នុង​កម្មវិធី Miss Supranational Cambodia 2025 ដោយ​ទទួល​បាន​តំណែង​លំដាប់​រង​ទី១ នៃ​កម្ម​វិធី​ខាង​លើ។ ស៊ីដនី គឺ​ជា​បវរ​កញ្ញា​គុណភាព​មួយ​រូប​ក្នុង​វិស័យ​សម្រស់​ថែម​ទាំង​ជា​បវរ​កញ្ញា​ដែល​មាន​ឥទ្ធិពល​មិន​ធម្មតា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពោរពាស​ទៅ​ដោយ​ហ្វេន​ក្រៅ​ប្រទេស​ផង​ដែរ។

ហេតុផល​ចម្បង​ទី ២៖ ចំណេះ​ដឹង ​និង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​គឺ​ជា​រឿង​សំខាន់។ ក្នុង​នោះ​ដែរ ស៊ីដនី ម៉ារិទ្ធ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ដោយ​បវរ​កញ្ញា​វ័យ​ ១៩​ឆ្នាំ​រូប​នេះ​ជា​កូន​កាត់​ខ្មែរ-អាមេរិក​ស្រាប់​ផង​នោះ។ មួយ​ទៀត​ចំណេះ​ដឹង​ក៏​មិន​ធម្មតា​នោះ​ដែរ​ដោយ​កញ្ញា​ជា​និស្សិត​សិក្សា​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម មុខវិជ្ជា​គ្រប់គ្រង​ទីផ្សារ (BSBA MM) នៅ Western Governors University នៅ​អាមេរិក​។ ណាមួយ ស៊ីដនី ម៉ារិទ្ធ ក៏​ជា​ម៉ូដែល​អាជីព​ស្រាប់​ដូច្នេះ​សម្រាប់​សមត្ថភាព​នៃ​ការ​ដើរ​បង្ហាញ​លើ​ឆាក​ប្រកួត​មិន​គួរ​ជា​បញ្ហា​ចោទ​សម្រាប់​នាងឡើយ។

ចំណុច​ចុង​ក្រោយ​ដែល ស៊ីដនី ម៉ារិទ្ធ សក្ដិសម​ជា​បេក្ខភាព​តំណាង​កម្ពុជា​នោះ​គឺ​ជា​ការ​តស៊ូ​ក្រាញ​ននាល​មិន​ព្រម​ចុះ​ចាញ់​ទោះ​ខ្លួន​មិន​បាន​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត Miss Supranational 2025 តែ​ក៏​មិន​ព្រម​បោះ​បង់​ខ្លួន​ឯង ​​បន្ថែមជាមួយការចាប់ឱកាសឈរ​ជើង​ជា​ថ្មី​លើ​វិថី​មួយ​នេះ​ក្នុង​តំណែង​ជា MISS PLANET CAMBODIA 2025៕

រូបភាព ៖ Sydney Marith & Miss Planet Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *