សមរភូមិ Miss Grand Cambodia បានបញ្ចប់ទៅហើយ ដោយមកុដឆ្នាំ ២០២៣ នេះ បានទៅលើ ភឹម ស្រីនោ រីឯបវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា។ ប៉ុន្មានថ្ងៃក្រោយចប់ការប្រកួត អ្នកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2023 រៀបចំកម្មវីធីជួបជុំ ញ៉ាំអាហារសាមគ្គីគ្រួសារ Miss Grand Cambodia 2023 កាលពីថ្ងៃ ២៣ ដែលនោះជាការជួបជុំគ្នាយ៉ាងសប្បាយរីករាយ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែរួចមក។


គ្រាន់តែ កុយ អេនណា ជាប់ 1st Runner up Miss Grand Cambodia 2023 ភ្លាម ហ្វេនៗរបស់នាងប្រញាប់កៀរគរគ្នា បង្កើតកម្មវិធីសប្បុរសធម៌មួយឡើងភ្លែតតែម្តង ហើយ អេនណា ផ្ទាល់ក៏ចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌នេះដូចគ្នាដែរ។
ព្រឹកមិញនេះ ទំព័រហ្វេសប៊ុក Support Anna បានបង្ហោះឡើងថា «សួស្តីអ្នកទាំងអស់គ្នា Family Anna Official មានគម្រោងធ្វើជាសប្បុរសធម៍មួយចំពោះក្មេងកំព្រា ចាស់ជរា ផ្សេងៗផងដែរ។ ដែលនៅក្នុងនោះក៏មានវត្តមានចូលរួមរបស់បងអេនណាជាមួយហ្វេនៗដទៃទៀត ។ សប្បុរសធម៍នេះបងប្អូនអាចចូលរួមបានតាមចិត្ត 1$ 2$ ក្តី ឬ បងប្អូនចង់ចូលរួមជាសម្ភារះសិក្សាក៏បាន Koy Anna»។ ដែលក្នុងនោះគេក៏ឃើញ អេនណា បានចែករំលែកការបង្ហោះនេះផងដែរ។



កន្លងមក កញ្ញាធ្លាប់បានចូលរួម និងបង្កើតកម្មវិធីសប្បុរសធម៌ច្រើនមកហើយ។ សូម្បីអំឡុងពេលប្រកួតប្រជែងក៏នាងឆ្លៀតពេលធ្វើកម្មវិធីសប្បុរសធម៌តាមលទ្ធភាពដែលអាចធ្វើបានផងដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងធ្លាប់បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកបដោយសុឆន្ទ: នៃការជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ៕



































Account
Security
Favourite Content