នៅព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយ សារព័ត៌មាន Chosun IIbo របស់ប្រទេសកូរ៉េខាងត្បូងបានទម្លាយថា Kyuhyun សមាជិក Super Junior ត្រូវបាននារីមិនស្គាល់មុខម្នាក់សម្រុកចូលទៅចាក់រូបលោកភ្លាមៗ។

បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា តារាប្រុសរូបនេះកំពុងស្ថិតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់សម្រាប់កម្មវិធីតន្ដ្រី។ លោកបានត្រូវគេរាយការណ៍ថា ព្យាយាមប្រតាយប្រតប់ជាមួយនារីមិនស្គាល់រូបនោះដើម្បីបញ្ឈប់សកម្មភាពដ៏កាចសាហាវរបស់នាង។
នារីមិនស្គាល់មុខម្នាក់នោះត្រូវបានសន្និដ្ឋានថាមានអាយុប្រហែល ៣០ ឆ្នាំ ស្របពេលដែលអ្នកនៅកន្លែងកើតហេតុបានលើកឡើងថា នាងមិនមែនជាមនុស្សពាក់ព័ន្ធនៅក្នុងកម្មវិធីពួកគេកំពុងរៀបចំឡើយ និងសង្ស័យថានាងលួចចូលមកនៅពេលអ្នកយាមមិនបានប្រុងប្រយ័ត្ន។


តារាប្រុស Kyuhyun ត្រូវបានរងរបួសនៅផ្នែកម្រាមដៃ ប៉ុន្ដែសំណាងល្អរបួសនោះមិនធ្ងន់ធ្ងរខ្លាំង និងធ្វើឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតរូបលោកឡើយ។ បច្ចុប្បន្ន ខាងប៉ូលីសកំពុងធ្វើការស៊ើបអង្កេត និងស្វែងរកពីអត្ដសញ្ញាណរបស់ជនសង្ស័យ និងដើមចងដែលធ្វើឲ្យរូបនាងយកកាំបិទទៅចាក់តារាប្រុស Kyuhyun។ បើតាមការសង្ស័យរបស់មហាជន ពួកគេបានលើកឡើងថា នាងប្រហែលជាក្រុមអ្នកគាំទ្ររោគចិត្តណាម្នាក់ដែលតែងតែតាមដានសកម្មភាពរបស់លោកជាក់ជាមិនខាន៕

























Account
Security
Favourite Content