សម្រាប់សុភាពនារី ការតុបតែងលម្អខ្លួន និងការជ្រើសរើសសម្លៀកបំពាក់ឱ្យសមសួនតាមរូបរាងដងខ្លួនពិតជារឿងសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនទំនុកចិត្ត និងភាពទាក់ទាញចំពោះខ្លួនឯង។ ទន្ទឹមគ្នានោះ ការជ្រើសរើសសម្លៀកបំពាក់ឱ្យត្រូវតាមកាលៈទេសៈ គឺរឹតសំខាន់ទៅទៀត ដើម្បីឱ្យយើងមើលទៅរឹតតែមានភាពទាញទាក់ខ្លាំងក្នុងបរិយាកាស និងកន្លែងដែលយើងកំពុងនៅនោះ។
ដោយឡែកសម្រាប់ដើមឆ្នាំ ជាវេលាដ៏ស័ក្កសមបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តទៅតំបន់ទេសចរណ៍ផ្សេងៗ ក្នុងចំណោមនោះឆ្នេរសមុទ្រជាមុខព្រួញទេសចរណ៍របស់ភ្ញៀវទេសចរនានាឱ្យទៅលេងកម្សាន្ត។
ដើម្បីជាចំណែកចូលរួមបង្កើនភាពជឿជាក់ដល់សុភាពនារីទាំងឡាយដែលចង់ទៅលេងឆ្នេរសមុទ្រហើយថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ តែមិនចង់ស្លៀកបែបស៊ិចស៊ីពេកនោះ AMS Infotainment សូមណែនាំឱ្យសុភាពនារីសាកល្បងស្ទីល៍របស់ អ្នកម៉ាក់សម័យថ្មី ពេជ្រ សូលីកា ធានាស្អាតកប់ ហើយមិនស៊ិចស៊ីខ្លាំងនោះទេ។ សូម្បីអ្នកចង់ថតរូបនៅអាងទឹកទំនើបៗក្នុងរីស៊តផ្សេងៗក៏អាចសាកល្បងស្ទីល៍ សូលីកា បានដូចជាគ្នាដែរ។ ទស្សនារូបភាពខាងក្រោម៖














































































Account
Security
Favourite Content