J.Y. Park ស្ថាបនិក និងជាប្រធានផ្នែកច្នៃប្រតិដ្ឋនៃ JYP Entertainment បានផ្តល់កាដូជា “បន្ទះមាស” ដល់ក្រុម Stray Kids សម្រាប់អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ក្រុមដែលអាចទទួលបានតំណែងលេខ ១ នៅលើតារាង Billboard 200។

នៅលើគណនី Instagram នាថ្ងៃទី ១៥ ខែកញ្ញា នេះ ក្រុមចម្រៀងខេប៉ុបខាងលើបានចែករំលែករូបភាពរបស់សមាជិកទាំង ៨នាក់កាន់បង្ហាញបន្ទះមាសម្នាក់មួយៗ ដោយមានវត្តមានរបស់ J.Y. Park រួមក្នុងនោះផង ភ្ជាប់ជាមួយនឹងសំណេរជូនដល់ម្ចាស់កាដូថា៖ “អរគុណ PD”។
បន្ទះមាសដែលមានផ្ដិតរូបថតរបស់សមាជិកទាំង ៨នាក់នេះ គឺជាប្រភេទមាសសុទ្ធ ៩៩.៩ភាគរយ និងមានទម្ងន់សរុប ៧៥ក្រាម ដោយបច្ចុប្បន្ននេះ Allkpop បានរាយការណ៍ថា មាសទាំង ៨បន្ទះនេះ អាចនឹងមានតម្លៃដល់ទៅ ១០០លានវ៉ុន ឬប្រមាណ ៧២ ០០០ ដុល្លារអាមេរិក។


សូមបញ្ជាក់ផងដែរថា ការជូនកាដូនៅគ្រានេះ គឺ J.Y. Park បានធ្វើឡើងក្នុងឱកាសដែល Stray Kids ខិតខំកសាងស្នាដៃអាល់ប៊ុមពេញខ្នាតទី ៤ គឺ KARMA រហូតទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard 200 ក្លាយជាក្រុមទី ១ ក្នុងប្រវត្តិសាស្រ្ត ៧០ឆ្នាំរបស់ Billboard ដែលបានទទួលតំណែងតែ ១នេះ សម្រាប់ ៧អាល់ប៊ុមជាប់ៗគ្នា។
បន្ថែមពីនេះ JYP Entertainment ក៏បានចេញមកប្រកាសដែរថា នៅក្នុងឆ្នាំនេះ អាល់ប៊ុម Karma របស់ក្រុម Stray Kids គឺជាអាល់ប៊ុមដែលទទួលបានជោគជ័យបំផុតសម្រាប់សប្ដាហ៍ដំបូង ជាមួយនឹងការលក់ចេញរហូតដល់ទៅ ៣.០៣លានបន្ទះ៕

























Account
Security
Favourite Content