កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ យោងតាមប្រភពព័ត៌មាន Star News បានទម្លាយពីដំណឹងកុងត្រារបស់សមាជិក BLACKPINK Lisa ជាមួយផលិតកម្ម YG។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភគឺដំណឹងនោះបានបញ្ជាក់ថា Lisa មិនបន្ដកុងត្រាឡើយបើទោះជាខាងផលិតកម្មដាក់សំណើប្រាក់ឈ្នួលប្រមាណ ៣៧,៧ លានដុល្លារអាមេរិកក៏ដោយ។


ជាមួយគ្នាដែរ កុងត្រារបស់សមាជិកក្រុម BLACKPINK ទាំងអស់ត្រូវផុតកំណត់នៅខែ សីហា ឆ្នាំ ២០២៣ ប៉ុន្ដែ YG បានលើកឡើងថាខ្លួននឹងប្រកាសពីដំណឹងកុងត្រារបស់ BLACKPINK នៅខែ កញ្ញា នេះ ដោយសារតែចង់បញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍ចប់រួចរាល់សិន។
ដំណឹង Lisa មិនបន្ដកុងត្រាបានធ្វើឲ្យភាគហ៊ុនរបស់ផលិតកម្ម YG បានធ្លាក់ចុះផងដែរ។ តាមប្រភព CNBC បានឲ្យដឹងថាតម្លៃហ៊ុនរបស់ផលិតកម្ម YG ធ្លាក់រហូតដល់ជិត ៩ ភាគរយ ក្រោយពេលដំណឹងដែល Lisa មិនបន្ដកុងត្រាត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ ការធ្លាក់ ៩ ភាគរយនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០២២។



ជាការឆ្លើយតប ផលិតកម្ម YG ក៏បានចេញមកបញ្ជាក់សាជាថ្មីចំពោះរឿងកុងត្រារបស់ Lisa ថា បច្ចុប្បន្នពួកយើងកំពុងចរចាជាមួយ Lisa អំពីរឿងកុងត្រា ហើយពាក្យចចាមអារ៉ាមទាំងអស់មិនមែនជាការពិតទេ។ ដូច្នេះ ចង់ដឹងថាការចរចាមានលទ្ធផលយ៉ាងណានោះមានតែរង់ចាំតាមដានទាំងអស់គ្នា ៕


























Account
Security
Favourite Content