ស្ករគ្រាប់ ជាអ្នកច្នៃឈុតតំណាងជាតិឱ្យ ល្អហួស យកទៅប្រកួតនៅថៃ

ម្ចាស់មកុដ MISS PRETEEN CAMBODIA 2023 យុវតី ជូរី ល្អហួស បាន​ត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួតប្រជែង MISS PRETEEN INTERNATIONAL 2024  ដោយថ្មីៗនេះ ល្អហួស បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកនាងថា អ្នកធ្វើឈុតតំណាងជាតិឱ្យនាងយកទៅប្រកួតនៅអន្តរជាតិឆ្នាំនេះ គឺ ស្ករគ្រាប់ ដែលជាអ្នកច្នៃឈុតតំណាងជាតិដ៏ល្បីនាពេលបច្ចុប្បន្ន។ រីឯ រូបគូរដោយ Sketch grown របស់ម្ចាស់គណនីឈ្មោះ Vasna Soeung។

បន្ទាប់ពីឃើញ ល្អហួស បង្ហោះសារលើ FB ស្ករគ្រាប់ ដែលជាអ្នកច្នៃឈុតតំណាងជាតិនេះ បានចេញមកចែករំលែកដោយភ្ជាប់ជាមួយ Caption ថា «ឈុតដំណាងជាតិវគ្គហ្នឹង​ Details វិញ​មិនបាច់និយាយ​ Zoom តាមចិត្ត​ Sponsoredវគ្គនេះ គាត់ដាក់ម៉ាអស់ដៃ​ With you again o Vasna Soeung»។ ប្រយោគដ៏ខ្លីរបស់ ស្ករគ្រាប់ ដែលបើកឱ្យ Zoom មើលតាមចិត្តនោះ ហាក់បញ្ជាក់ឱ្យដឹងច្បាស់ពីប្រណីតភាព និងក្បូរក្បាច់ដ៏អស្ចារ្យនៃឈុតតំណាងជាតិដែលត្រៀមច្នៃនោះ។

ឃើញបែបនេះភ្លាម ហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាជាច្រើន ទទូចចង់ឃើញឈុតតំណាងជាតិនេះឱ្យបានឆាប់ៗ។ ប៉ុន្តែ យ៉ាងណាពេលនេះពុំទាន់មានកាលបរិច្ឆេទណាមួយដែលបញ្ជាក់ពីការបើកបង្ហាញឈុតនោះនៅឡើយទេ។

សូមជម្រាបថា ឈុតតំណាងជាតិរបស់ MISS PRETEEN CAMBODIA 2023  ជូរី ល្អហួស ដែល ស្ករគ្រាប់ បានកំពុងរៀបចំច្នៃ និងតម្លើងនេះ មានការឧបត្ថម្ភដោយ លោកជំទាវ មាស ចាន់ដាលីន ម្ចាស់ប្រេន ឡាកាម៉ូ ផ្ទាល់តែម្តង។ ទោះមិនមានការបង្ហើបពីខ្ទង់ចំណាយក៏ពិតមែន តែគេជឿជាក់ថា ឈុតតំណាងជាតិនេះពិតជាត្រូវចំណាយថវិកាច្រើន ទើបអ្នកច្នៃម៉ូដហ៊ានធ្វើលម្អិតខ្លាំងបែបនេះនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។