បាល់ទាត់សាវលីង ឆ្នាំ ២០០១ របស់ស្ដេចកំប្លែងទិន ហ្វី ជាភាពយន្ដកុនដ៏ល្បីល្បាញមួយក្នុងពិភពលោក បើទោះជាកន្លងផុតអស់រយៈពេលរាប់សិបឆ្នាំហើយក្ដីក៏នៅតែជារឿងមួយត្រូវបានមហាជនរំឭកយកមកនិយាយឡើងវិញជារឿយៗផងដែរ។
កាលពីថ្មីៗ នេះដែរ លោក ទិន ហ្វី បានប្រកាសពីដំណឹងល្អនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនថា៖ លោកកំពុងត្រៀមផលិតរឿងថ្មីមានចំណងជើងថា “Shaolin Women’s Soccer”។ រឿងនេះនឹងផ្ដោតលើការប្រកួតបាល់ទាត់នារីម្ដង។

លោកបន្ដថា៖ សម្រាប់រឿងនេះក្រុមផលិតគឺនឹងមានការចូលរួមពីច្រើនប្រទេស ជាពិសេសការជ្រើសតួសម្ដែងស្រីក៏មិនប្រកាន់ប្រទេសឡើយ។ តារាស្រីពីប្រទេសណាក៏ត្រូវបានស្វាគមន៍ឱ្យតែមានទេពកោសល្យពិតប្រាកដ ជាពិសេសមានសម្រស់ស្អាត ឆ្លាត និងរាងកាយរឹងមាំជាអ្នកហាត់កីឡាផងដែរ។



មែនទែនទៅ មហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយសារតែរឿង បាល់ទាត់សាវលីង ឆ្នាំ ២០០១ ជារឿងមានគុណភាពមួយ បង្កប់នូវអត្ថន័យអប់រំលាយឡំឈុតឆាកកំប្លែងធ្វើឱ្យទស្សនិកជនជាច្រើនបំភ្លេចមិនបាន។ ទៀតសោតរឿងនេះ រកបានចំណូលច្រើនជាង ៥៤ លានដុល្លារអាមេរិក និងឈ្នះពានរង្វាន់ជាច្រើនដូចជា អ្នកដឹកនាំឆ្នើម តារាសម្ដែងប្រុសឆ្នើម ព្រមទាំងរឿងល្អបំផុតប្រចាំឆ្នាំ។ ដូច្នេះរឿងថ្មី “Shaolin Women’s Soccer” ត្រូវបានគេរំពឹងថានឹងជារឿងមានគុណភាពមួយដូចគ្នា។

គួរបញ្ជាក់ថា នេះជាភាពយន្ដកុនដំបូងដែលលោកនឹងផលិតបន្ទាប់ពីសម្រាកពីការងារអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៩។ រឿងដែលលោកផលិត និងដឹកនាំសម្ដែងចុងក្រោយគឺ “The New King Of Comedy” ក្នុងឆ្នាំ ២០១៩៕
























Account
Security
Favourite Content