ថ្មីៗនេះ វណ្ណដា ទើបទម្លាប់បទរួមគ្នាជាមួយតារារួមទ្រនំ វណ្ណថាន ដែលចម្រៀងមួយនោះមានចំណងជើងថា «មិនអាចវិលវិញ»។ បទនេះគ្រាន់តែចេញបានមួយថ្ងៃប៉ុណ្ណោះក៏អាចឡើងមកឈរលេខ១ ជាបទកំពុង Trending លើ YouTube។

នាដើមឆ្នាំ ២០២៤ តារារ៉េបមានដើមកំណើតពីខេត្តព្រះសីហនុរូបនេះ បានទម្លាក់ ៥ បទហើយ ក្នុងនោះចម្រៀង solo មានតែ ១ គត់ ក្រៅពីនោះជាបទដែលច្រៀងរួមគ្នា មានទាំងតារាក្នុងស្រុក និងក្រៅស្រុក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ៥ បទនោះ មានអ្នកមើលសរុបជាង ២០ លានដង ដែលនេះមិនរាប់បញ្ចូលទាំង Chanel YouTube ដទៃយកទៅផុសបន្តឡើយ។
មិនទាន់អស់ត្រឹមនេះឡើយតារាប្រុសវ័យ ២៧ ឆ្នាំបញ្ជាក់នៅក្នុង BTS បទ «មិនអាចវិលវិញ» ថា អាល់ប៊ុមថ្មីកំពុងតែដំណើរការហើយ ក្រោយចេញ Skull 2 តាំងពីជាង ១ ឆ្នាំមុនមកម្ល៉េះ។ ដែលនេះជាដំណឹងដ៏រីករាយបំផុត ផ្ដល់ឲ្យអ្នកគាំទ្រ ដែលរង់ចាំជាយូរហើយនោះ។


នៅថ្ងៃបើកឆាកឆ្នាំថ្មី ២០២៤ កំពូលតារារ៉េបរូបនេះបានចេញបទ « All In» ហើយមកដល់ពេលនេះបទ « All In» មានអ្នកមើល ៥.១លាននាក់។ ចំណែក «6 years in the game» ដែល វណ្ណដា សហការផលិតជាមួយកំពូលតារារ៉េបស្រីជប៉ុន Awich ទម្លាក់នៅថ្ងៃខួបកំណើតលើកកាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ហើយមកដល់បច្ចុប្បន្នមានអ្នកមើល ៥.៤ លាននាក់។
ងាកមកក្នុងអាល់ប៊ុមចម្រៀងឈ្មោះ «SONMALAI» របស់ KWAN មានបទ១ ដែលមានអ្នកមើលច្រើនបំផុតនោះគឺ «មេឃបើកថ្ងៃ» ដែលជាការនិពន្ធ និងច្រៀងរួមគ្នារវាង VD x KWAN ហើយមកដល់ពេលនេះមានអ្នកមើលជាង ៤.៤ លានអ្នក (Chanel KWAN)។ ជិតចុងខែ ២ ទៅហើយ មេសា ដែលជាជំនួយការ វណ្ណដា ផ្ទាល់បានទម្លាក់បទ «ដូចមេ/like a boss» ច្រៀងរួមគ្នាជាមួយ វណ្ណដា តែម្ដង មកដល់ពេលនេះទទួលបាន ៣.៣ លាន អ្នកមើល (Chanel Mesa)។


«មិនអាចវិលវិញ» បទដែលទម្លាក់កាលពីថ្ងៃ ១៥ ខែមីនា សប្ដាហ៍មុនរវាង វណ្ណដា និង វណ្ណថាន (Chanel របស់ Vanthan) មានអ្នកមើល ២.៣ លានអ្នក៕
























Account
Security
Favourite Content