កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក គឺបវរកញ្ញាចក្កវាឡ (Miss Universe) ត្រូវបានប្រារព្ធឡើងរយៈពេល៧១ ឆ្នាំហើយ គិតត្រឹមឆ្នាំ ២០២២ នេះ។ តួយ៉ាង ការប្រកួតបវរកញ្ញាចក្កវាឡលើកទី ៧១ នេះ នឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ លើទឹកដីអាមេរិក។ ជារៀងរាល់ឆ្នាំសង្កេតឃើញថា ប្រទេសជុំវិញពិភពលោកតែងតែបញ្ចូនបេក្ខភាពមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ គ្រាន់តែប្រទេសខ្លះបានបញ្ចូនបេក្ខភាពទៅលឿន ខ្លះទៀតទើបមានឱកាសបញ្ចូនបេក្ខភាពទៅចូលរួមប្រកួតនាប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។ បើប្រទេសទៅពីតំបន់អាស៊ានដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ ឡាវ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណា និងកម្ពុជា យើងផងដែរ។
ថ្ងៃនេះយើងនឹងបង្ហាញមុខបវរកញ្ញាចក្កវាឡដំបូងគេបង្អស់តំណាងប្រទេសក្នុងតំបន់អាស៊ាន ចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe ដោយយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Asian SEA Pageantry កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។
១. Miss Universe Philippines ដំបូងគេបង្អស់ ឈ្មោះថា Teresita Sanchez ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1952
២. Miss Universe Thailand ដំបូងគេបង្អស់ ឈ្មោះថា Amara Asavananda ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1954
៣. Miss Universe Singapore ឈ្មោះថា Marjorie Wee ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1954
៤. Miss Universe Myanmar ឈ្មោះថា Than Than Aye ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1959
៥. Miss Universe Malaysia ឈ្មោះថា Sarah Alhabshee Abdullah ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1962
៦. Miss Universe Indonesia ឈ្មោះថា Nia Kuriniasi Ardikoesoema ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 1974
៧. Miss Universe Vietnam ឈ្មោះថា Hoàn Khanh Ngoc ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 2004
៨. Miss Universe Laos ឈ្មោះថា Souphaphone Somvichith ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 2017
៩. Miss Universe Cambodia ឈ្មោះថា ប៊ី សុធារី ចូលរួមប្រកួត Miss Universe លើកដំបូងនៅឆ្នាំ 2017


























Account
Security
Favourite Content