បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាងដាក់ពាក្យប្រកួតប្រជែងកម្មវិធីបវរកញ្ញា ប៉ុន្តែនាងពិតជាសមត្ថភាពខ្ពស់អាចទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនឡើងដល់ចំណាត់ថ្នាក់ Top 5 ចុងក្រោយ។

ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះ ស្រីនិត ថា ឆ្នាំនេះនាងនៅជាប់កុងត្រាជាមួយស្ថាប័ន MGC នៅឡើយ ដូច្នេះមិនអាច comeback មកប្រកួតវិញឡើយ។ ម៉្យាង ខ្លួននាងផ្ទាល់មិនទាន់ត្រូវការត្រឡប់មកប្រកួត Miss Grand Cambodia នៅពេលនេះទេ ព្រោះនាងត្រូវការពេលវេលាពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងក្លាជាងនេះសិន។ អ្វីដែលសំខាន់ជាងនេះគឺ ស្រីនិត មានមហិច្ឆិតា និងឆន្ទៈខ្ពស់ក្នុងការដណ្តើមយកមកុដថ្នាក់ជាតិឱ្យបាន ប្រសិននាងសម្រេចចិត្ត comeback មកវិញនៅថ្ងៃណាមួយ។


ម្ចាស់ជយលាភី 3rd Runner up Miss Grand Cambodia 2023 បានរៀបរាប់ថា «សម្រាប់ការប្រកួត គឺខ្ញុំពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះសិន បើមកវិញគឺមកយកមកុដតែម្តង។ អ៊ីចឹង បើយើងមកវិញយើងដឹងសមត្ថភាពថាអត់អាចយកមកុដបាន យើងមកធ្វើអី! សុខចិត្តយូរឆ្នាំឱ្យគេចាំ ប៉ុន្តែពេលត្រឡប់មកគឺយើងជោគជ័យ»។
បន្ថែមពីលើនោះ បវរកញ្ញាជើងខ្លាំង ស៊ូ ស្រីនិត បានឱ្យដឹងថា មានចំណុចសំខាន់ ៣ ដែលនាងត្រូវការពង្រឹងឱ្យខ្លាំងមុនត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត រួមមាន ការប្រើប្រាស់ភាសា ការដើរ និងអត្តចរិតជា queen។




មិនត្រឹមខ្លាំងលើឆាកប្រកួតប៉ុណ្ណោះទេ សូម្បីការងារសិល្បៈក៏ ស្រីនិត ទទួលបានហូរហែមិនចាញ់សិល្បករស្រករគ្នាប៉ុន្មានឡើយ ទាំងការងារថតប្រម៉ូតផ្សព្វផ្សាយផលិតផល ថតស៉្បតពាណិជ្ជកម្ម និងការបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈផ្សេងៗ។ ប៉ុន្តែសម្រាប់ការថតភាពយន្តវិញ ស្រីនិត និង Top 4 MGC 2023 មិនទាន់ជោគជ័យនៅឡើយ ខណៈកន្លងមកអ្នកទាំង ៥ ធ្លាប់ត្រូវផលិតកម្មក្នុងស្រុកហៅឱ្យ casting សាកល្បង តែមិនទទួលបានលទ្ធផល ដោយសារចចារតម្លៃមិនត្រូវរ៉ូវគ្នា៕























Account
Security
Favourite Content