ឡើងឆាកអន្តរជាតិម្ដង​នោះ គឺជារឿង​ដក់ជាប់ក្នុងចិត្ត ប៊ី សុធារី មិនអាចបំភ្លេចបាន

និយាយពីវិស័យ Beauty Pageant នៅកម្ពុជា អ្នកគាំទ្រមិនអាចបំភ្លេច កញ្ញា ប៊ី សុធារី បានទេ ព្រោះនាងប្រឡូកមកជាច្រើនឆ្នាំ​ហើយ ពិសេសជាងនេះ នាងក៏ជាស្រី្តខ្មែរទី១ ដែលតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Universe 2017។ បើទោះបីជា សុធារី មិនទទួលបានជោគជ័យអ្វីមួយក្នុងការប្រកួតនេះក៏ពិតមែន ប៉ុន្តែនាងមានមោទកភាព​ដែលបាននាំយកទង់ជាតិកម្ពុជាទៅចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំលំដាប់ពិភពលោកនេះ។

នៅក្នុងវិស័យនេះ ប៊ី សុធារី ក៏បានសាងសមិទ្ធផល​ជាបន្តបន្ទាប់ និងធ្លាប់ទទួលពានរង្វាន់នៅក្រៅប្រទេសថែមទៀតផង តួយ៉ាង ដូចជាពានរង្វាន់ Asia Model Festival 2019 ជាដើម។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់ទទួលបានឱកាសដើរបង្ហាញម៉ូដកម្មវិធីធំៗនៅក្រៅប្រទេសជាច្រើនលើកផងដែរ។ បន្ទាប់ពីអាជីពជាតារាបង្ហាញម៉ូដដំណើរការទៅរលូន តារាម៉ូដែលរាងខ្ពស់ស្រឡះនេះ បានចាប់ផ្តើមវិវត្តន៍ខ្លួនចូលវិស័យសម្តែង ដោយគិតមកទល់ពេលនេះ នាងថតបាន៤ រឿង ក្នុង​នោះ ៣ រឿងជា​ភាគខ្នាតធំ និង១ទៀតជារឿងខ្លីបែបអប់រំ។

ច្រើនឆ្នាំលើវិថីសិល្បៈ សុធារី ទទួលបានបទពិសោធន៍ល្អៗមានច្រើនរាប់មិនអស់ ប៉ុន្តែនាងថា មានរឿងល្អម៉្យាងដក់ជាប់ក្នុងចិត្តនាងមិនអាចបំភ្លេចបានដល់សព្វថ្ងៃនេះ។ នោះគឺ ការដែលនាងជាស្រ្តីខ្មែរដំបូងគេបង្អស់ដែលបានតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី បវរកញ្ញាចក្កវាឡពិភពលោកឆ្នាំ២០១៧ (Miss Universe 2017)។ ក្រៅពីនោះក៏មានការចងចាំល្អៗពីដើរបង្ហាញម៉ូដនៅក្រៅប្រទេស និងបទពិសោធន៍ការងារសិល្បៈផ្សេងៗជាច្រើនទៀតផងដែរ តែការបានតំណាងឱ្យកម្ពុជា ជាស្រី្តដំបូងក្នុងកម្មវិធី Miss Universe 2017 ជាការចង់ចាំដ៏ល្អមិនអាចបំភ្លេចបានរបស់នាង។

បច្ចុប្បន្ន ប៊ី សុធារី បាន​ចូល​រួម​ប្រកួត​កម្មវិធី Miss Charm ហើយ​នាង​ក៏​ជា Miss Charm Cambodia 2022 តំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Charm International នៅប្រទេសវៀតណាម។ កម្មវិធីអន្តរជាតិនេះ គ្រោងរៀបចំឡើងនៅដើមឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីត្រូវពន្យារពេលជិត៣ ឆ្នាំព្រោះបញ្ហាកូវីដ-១៩ លើសកលលោក។

ក្រឡេកមកទីផ្សារការងារក្នុងស្រុកវិញ ម៉ូដែលសម្បុរស្រអែមភ្លឺរលោងរូបនេះ ទើបត្រូវលោក ហ្វៃ សំអាង ជ្រើសរើសជាតួអង្គសំខាន់មួយក្នុងរឿង «អប្សរា​មហាអង្គរ» ដែលត្រូវ​តស៊ូ​ធន​ជាមួយ​នឹង​ការ​លាបខ្លួន​ឲ្យ​ខ្មៅ​ អត្តចរិត​ក្រមិចក្រមើម​ បង្កប់​ភាព​ច្រណែន​និន្ទា​ ឈ្នានីស​ ញញឹម​ចាប់​ដៃ​ សម្លក់​ជាន់ជើង​ មាន​មហិច្ឆតា​ឥតស្កប់ស្កល់។ កញ្ញា ត្រូវ​ត្រៀម​ខ្លួន​ដោយរងរំពាត់ខ្សែតី​ ដំបង​គល់​ឬស្សីនៅក្នុងឈុតឆាកសម្តែង​។

ពាក់ព័ន្ធការសម្តែងនេះ ម៉ូដែលស្រីវ័យ ២៤ ឆ្នាំនេះថា នាងនឹងត្រៀមខ្លួនឱ្យបានល្អសម្រាប់សម្តែងតួអង្គមួយនេះ បើទោះបីជាតួអង្គនេះមើលទៅលំបាកបន្តិចក្តី ប៉ុន្តែនាងរីករាយក្នុងការសាកល្បងអ្វីថ្មីៗដែលមានក្នុងវិស័យសម្តែង ព្រោះពេលនេះនាងកំពុងជាប់ចិត្តជាមួយវិស័យនេះ ក្រោយពីថតបានប៉ុន្មានរឿងកន្លងមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ