ធ្មេចបើកៗមង្គលការតារាចម្រៀង ចំរើន សុភ័ក្រ ជាមួយគូស្នេហ៍ លោក ថុន ច័ន្ទមុន្នី កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ក្រោមវត្តមានមិត្តរួមងាជីពច្រើនកុះករ។ មង្គលការរបស់តារាចម្រៀងរូបស្រស់នេះ និងគូស្នេហ៍ ត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរយ៉ាងអធិកអធម ដោយមានការចូលរួមពីឪពុកម្តាយទាំងសងខាង និងមិត្តភ័ត្តយ៉ាងច្រើន ពិសេសតារាល្បីៗប្រចាំផលិតកម្មហង្សមាសតែម្តង។






កូនក្រមុំរូបស្រស់ ចំរើន សុភ័ក្រ ជ្រើសរើសឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីតពី ណុប ដាណេ សម្អាងការ។ ក្រោមថ្វីដៃដ៏ចំណាន និងការតុបតែងយ៉ាងល្អល្អះរបស់ ណុប ដាណេ ម្ចាស់បទ “អាណិតខ្លួនឯង” និងស្វាមី មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតកូនកំលោះកូនក្រមុំក្នុងថ្ងៃមង្គលការនេះ។
តាំងពីពិធីសូត្រមន្ត រហូតមកដល់ថ្ងៃមង្គលការ គេឃើញតារាល្បីៗជាច្រើនប្រចាំផលិតកម្ម ហង្សមាស បានទៅចូលអបអរសាទរ សុភ័ក្រ ដល់រោងការ ថែមទាំងបានសម្តែងក្តីត្រេកអរចំពោះការលាភាពនៅលីវរបស់តារាចម្រៀងរូបស្រស់នេះទៀតផង។ ទន្ទឹមនឹងនោះហ្វេនៗរបស់តារាចម្រៀងរូបនេះក៏បាននាំគ្នា Comment ជូនពរតារាចម្រៀងសម្លេងផ្អែមនេះគ្រប់ៗគ្នាផងដែរ៕
































Account
Security
Favourite Content