មាស សុខសោភា- Nevrmind BAND និង សូរ ស្រណោះ ត្រៀមចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ

ទំព័រហ្វេសប៊ុកផ្លូវការក្រុម Nevrmind BAND កាលពីពេលថ្មីៗ បានបង្ហោះដំណឹងរីករាយមួយ ដោយក្រុមនេះបានចូលរួមកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការរៀបចំនិងជ្រើសរើសក្រុមតន្ត្រីតំណាងប្រទេស ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) ដែលនឹងមានការសម្ដែង និងផ្សាយផ្ទាល់តាមរយៈបណ្ដាញទូរទស្សន៍ KBS កូរ៉េ នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ពីពហុកីឡដ្ឋាននៃទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី។

ក្រៅ​ពីក្រុម Nevrmind BAND របស់ ចេន ក៏មានវត្តមាន តារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា រួមទាំងបណ្ឌិតព្យ៉ាណូ និងជាអគ្គនាយកសាលា «ស្រណោះតន្ត្រី» លោក សូរ្យ ស្រណោះ ចូលរួមជាមួយគ្នាផងដែរ។

លោក ចេន ម្ចាស់បទ «ពងទា» បានចែករំលែករូបថតក្រុម Nevrmind BAND ដោយភ្ជាប់ជាមួយ Caption ថា «ថ្ងៃដែលរង់ចាំពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីដែលជាក្តីស្រមៃរបស់ខ្ញុំគឺបានមកដល់ហើយ ដើម្បីប្រទេសជាតិរបស់ខ្ញុំ ក្រុមតន្រ្តីតំណាងប្រទេសកម្ពុជាយើងទៅសម្តែងនៅINDONESIA» ចំណែក លោក សូរ្យ ស្រណោះ ប៉ុន្មានថ្ងៃមុននេះ ក៏បានបង្ហោះរូបភាពជាច្រើនបង្ហាញពីការជួបជុំត្រៀមសម្រាប់ចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ផងដែរ ដោយលោកបានលើកឡើងថា «Meeting for a new project!»

ដូច្នេះហ្វេនត្រៀមៗ តារាចម្រៀង មាស សុខសោភា ក្រុម Nevrmind BAND និង សូរ ស្រណោះ អគ្គនាយកសាលា «ស្រណោះតន្ត្រី»  បនឹងតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) នៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅប្រទេសឥណ្ឌូណេស៊ី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

គិតគូរដិតដល់! Doyoung ក្រុម NCT បរិច្ចាគប្រាក់ ១០០ លានវ៉ុន សម្រាប់កិច្ចការបង្ការការធ្វើអត្តឃាត និងជួយសង្គ្រោះអ្នកនៅមានជីវិត

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី "លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែង

Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

ក្រុមចម្រៀងខេប៉ុប Stray Kids បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត ដោយបានលក់អាល់ប៊ុមបានសរុបលើស ៤០ លានបន្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី