ម្សិលមិញដែលជាថ្ងៃចូលរោងជ័យរបស់ សុភ័ក្រ កុសុម៉ា និងស្វាមី លោក ផុនផល្លា ឃើញថាតារាស្រីរូបនេះ នៅតែស្រស់បំព្រង និងលេងសើចបានជាធម្មតា មិនខុសពីសព្វមួយដងឡើយ។ រូបភាព និងវីដេអូថ្ងៃមង្គលរបស់ម្ចាស់ Kosoma Entertainment ត្រូវបានចែកចាយយ៉ាងច្រើន អ្នកគាំទ្រឃើញហើយលាន់មាត់ថា ចង់រៀបការតាម Idol ខ្លួន។

ត្បិតថាថ្ងៃមង្គលរវល់ក៏ពិតមែន តែ កុសុម៉ា នៅតែអាចបញ្ចេញភាព unique របស់ខ្លួន ធ្វើឲ្យភ្ញៀវដែលបានទៅចូលរួម សប្បាយរីករាយ និងទទួលបានស្នាមញញឹម គ្មានភាពហត់នឿយឡើយ។ ក្រៅពីតួនាទីជាកូនក្រមុំហើយនោះ កុសុម៉ា នៅរត់ទៅច្រៀងភ្លេងការដោយខ្លួនឯង ទទួលភ្ញៀវ និងបន្តថតសកម្មភាព Vlog ផ្សេងៗ។ សម្រាប់ពិធីចូលរោងកាលពីល្ងាចថ្ងៃ ៣-៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ បានរៀបចំឡើងនៅអាគារ OCIC ទាំងអស់។
ក្រឡេកទៅមើលកូនក្រមុំដ៏ស្រស់ស្អាត សុភ័ក្រ សុកុម៉ា ឃើញថាញញឹមបិទមាត់មិនជិតឡើយ គ្រប់រូបភាពដែលចេញមក ស្ដែងឲ្យឃើញសុភមង្គលក្នុងកែវភ្នែក ហើយកូនកំលោះទៀតសោតពិតជាស្រលាញ់កូនក្រមុំខ្លាំងណាស់តាមមើលគ្រប់ជំហាន ហើយខ្សែភ្នែកដ៏ស្រទន់ តែងតែបាញ់សំដៅទៅភរិយា។
រូបភាពប៉ុន្មានសន្លឹកខាងក្រោយនេះ បញ្ជាក់បានយ៉ាងច្បាស់ថា សុភ័ក្រ សុកុម៉ា និងស្វាមី ពិតជារីករាយខ្លាំងនាថ្ងៃសិរីមង្គលរបស់ពួកគេ៖
















រូបភាព៖ Sopheak Kosoma























Account
Security
Favourite Content