មួយរយៈចុងក្រោយនេះ តារាសម្ដែងប្រុស Song JoongKi តែងតែបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនជាមួយក្រុមគ្រួសារ និងរំឭកពីជីវិតគូជារឿយៗ។ រហូតដល់អ្នកគាំទ្រ និងមហាជនជាច្រើនអត់ទ្រាំមិនច្រណែនមិនបាន ជាពិសេសក៏ចូលរួមអបអរនៅពេលលោករស់នៅយ៉ាងមានសុភមង្គល។

យោងតាមប្រភព sbsstar បានឲ្យដឹងថា កាលពីថ្មីៗនេះ Song Joongki បានផ្ដល់បទសម្ភាសន៍ទាក់ទិននឹងភរិយា ព្រមជាមួយកូនតូចរបស់លោក។តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ បានលើកឡើងថា មកទល់ពីនេះ លោកនៅតែមិនជឿខ្លួនឯងក្លាយជាឳពុករបស់គេឡើយ វាហាក់ដូចជាសុបិន និងលឿនខ្លាំង។
លោកលើកឡើងថា រាល់ពេលដែលលោកជួយមើលថែកូន លោកពិតមានអារម្មណ៍សឹងតែមានជឿពេលនេះខ្លួនជាឳពុករបស់គេ។ លោកនៅតែសួរខ្លួនឯងដដែលៗ តើលោកពិតជាឳពុករបស់គេមែន ឬ?

លោកគិតថា ឳពុកគ្រប់រូបពេលមានកូនតូចដំបូងច្បាស់ជាមានអារម្មណ៍បែបនេះ។ Joongki ក៏បានបន្ដថា លោកពិតជាសប្បាយចិត្តខ្លាំងពេលដែលឃើញតូចគេងលក់យ៉ាងស្រួល។ វាពិតជារឿងល្អមួយខ្លាំងមួយដែលមកពីធ្វើការឃើញកូនតូចគេងយ៉ាងមានក្ដីសុខ។
តួឯកប្រុសរឿង «Descendants of the Sun» បានបន្ថែមថា លោកមិនទាន់បានគិតពីគម្រោងអនាគតរបស់កូនឡើយ រង់ចាំមើលតាមស្ថានភាពជាមុនសិន ដោយសារបច្ចុប្បន្នគេទើបមានអាយុ ៣ ខែ ប៉ុណ្ណោះ។ តែបើធំឡើងគេមានក្ដីស្រមៃចង់ក្លាយជាតារាសម្ដែង លោក និងភរិយា មិនជំទាស់ឡើយ។



គួរបញ្ជាក់ថា តារាសម្ដែងប្រុស Song JoongKi បានប្រកាសពីទំនាក់ទំនងរបស់ខ្លួន និងភរិយាកាលពីចុងឆ្នាំ ២០២២ ខណៈបច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់៕























Account
Security
Favourite Content