យោងតាមប្រភពព័ត៌មានចិន Sohu នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ តារាប្រុស Song Joongki និងភរិយា Katy Louise ត្រូវបានគេប្រទះឃើញបណ្ដើរគ្នាចេញដើរកម្សាន្ដយ៉ាងផ្អែមល្ហែម។


បើតាមសម្ដីរបស់អ្នកគាំទ្រដែលថតរូបបានឲ្យដឹងថា៖ តារាប្រុស Song JoongKi មិនខ្លាចនឹងបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមដាក់ភរិយានៅទីសាធារណៈឡើយ បើទោះជាលោកជាតារាសម្ដែងល្បីល្បាញ។ ជាពិសេស លោកថែមទាំងបានអោបភរិយាជាច្រើនលើក និងនិយាយគ្នាយ៉ាងសប្បាយរីករាយ។ លើសពីនេះ តារាប្រុស Song JoongKi ក៏បានជួយភរិយារុញរទេះដាក់កូនប្រុស និងដើរនៅក្នុងតំបន់មួយក្នុងទីក្រុង Rome។ អ្នកទាំងពីរប្រៀបដូចជាគូស្នេហ៍ទូទៅដែលកម្សាន្ដជុំគ្នាមួយគ្រួសារយ៉ាងសប្បាយរីករាយ។



រូបភាពដែលគូស្វាមីភរិយាមួយគូនេះដើរបណ្ដើរគ្នាជាមួយកូនតូចត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម។ ជាពិសេស អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិរំភើប និងលួចច្រណែនដល់អ្នកទាំងពីរដែលតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នា និងចំណាយពេលវេលាជួបជុំគ្នាផងដែរ។




គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០២៣ តារាប្រុស Song JoongKi បានប្រកាសរៀបការជាមួយមិត្ដស្រីរបស់ខ្លួន Katy Louise។ យោងតាមប្រភព Korea Herald គូស្នេហ៍មួយគូនេះបានសេពគប់គ្នាអស់រយៈពេលជិត ៣ ឆ្នាំទើបសម្រេចដឹកដៃសាងអនាគតរួមគ្នា។ នៅខែ មិថុនា ឆ្នាំ ២០២៣ តារាស្រី Katy Louise បានសម្រាលកូនប្រុសម្នាក់នៅឯទីក្រុង Rome ប្រទេសអ៊ីតាលី។ បច្ចុប្បន្ន តារាប្រុស Song Joongki បានទៅនៅឯប្រទេស អ៊ីតាលី ជាមួយភរិយា និងកូនតូច លោកជ្រើសត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញរាល់ពេលដែលកាលវិភាគ ឬសកម្មភាពផ្សព្វផ្សាយណាមួយប៉ុណ្ណោះ៕























Account
Security
Favourite Content