នៅទំនេរជិត ៥ ឆ្នាំ! Song HyeKyo ទម្លាយពីអត្ដចរិតមនុស្សប្រុសនាងពេញចិត្ដ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ចាប់តាំងពីបង្ហាញមុខក្នុងរឿងភាគ “The Glory” ភាពល្បីល្បាញរបស់តារាស្រី Song HyeKyo កាន់តែកើនឡើងមួយលំដាប់ថែម​ទៀត ជាពិសេសធ្វើឲ្យនាងនៅតែបន្ដគ្រងតំណែង​ជាតារាសម្ដែងស្រីកូរ៉េដ៏លេចធ្លោអស្ចារ្យម្នាក់។

បន្ទាប់ពីទទួលជោគជ័យខ្លាំងក្នុងរឿង “The Glory” តារាស្រីរូបនេះក៏បង្ហាញខ្លួនជាហូរហែ​ក្នុងកម្មវិធីលំដាប់ពិភពលោក និងមមាញឹកក្នុងការងារយ៉ាងខ្លាំង។ ថ្មីៗនេះ តារាស្រី Song HyeKyo បានថតដាក់ក្របទស្សនាវដ្ដី ELLE សម្រាប់ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ។ ​ក្នុង​នោះ​នាងក៏បាននិយាយពីអារម្មណ៍ទាក់ទងការងារ និងប្រភេទ​បុរសដែលនាងចូលចិត្ដផងដែរ។

តារា​ស្រី​វ័យ ៤២ ឆ្នាំ​រូបនេះ បានលើកឡើងថា​ បន្ទាប់ពីជ្រើសសម្ដែងក្នុងរឿង “The Glory” រួចមក នាងចាប់អារម្មណ៍ចំពោះរឿងប្រភេទបែបនេះ។ ជាពិសេស នាងមិនចង់វិលត្រឡប់ទៅសម្ដែងរឿងបែបមនោសញ្ចេតនាកម្សត់ ឬរឿងស្នេហាបែបផ្អែមល្ហែមទៀត​ឡើយ។ នាងចង់សាកល្បងអ្វីដែលថ្មី និងមិនធ្លាប់ធ្វើពីមុន នាងមានជំនឿលើខ្លួនឯង អាចមានសមត្ថភាពធ្វើបានច្រើនលើសពីនេះ។

ក្នុងបទ​សម្ភាសន៍​របស់​ទស្សនាវដ្តីនោះ ​Song HyeKyo ក៏បានត្រូវគេចោទសួរពីប្រភេទមនុស្សប្រុសដែលនាងពេញចិត្ដ។ ជាការឆ្លើយតបតួឯកស្រី​រឿង​ «បំណុលផ្ទះ ជំពាក់ស្នេហ៍» បានលើកឡើងថា​ នាងស្រឡាញ់ពេញចិត្ដមនុស្សដែលអាចធ្វើឲ្យនាងសប្បាយចិត្ដ ដោយគ្រាន់តែបាននិយាយជាមួយគេ។ នាងពិតជាមានអារម្មណ៍រីករាយចំពោះមនុស្សដែលនៅជុំវិញលើកទឹកចិត្ដនាង។ ជីវិតមិនមែនជួបតែរឿងសប្បាយនោះទេ ដូច្នេះនាងព្យាយាមក្លាយជាមនុស្សចាស់ទុំល្អម្នាក់។

ក្រៅពីនោះ តួឯកស្រី​​ «Descendants of the Sun» ក៏បានរំឭកដល់អាជីពសិល្បៈ​ ដោយនាងនឹងបន្ដប្រឹងប្រែងធ្វើយ៉ាងណាឲ្យបានល្អ មិនឲ្យទស្សនិកជនអស់សង្ឃឹមលើនាង។ តារា​ស្រី​រូបនេះ​នឹងទទួល​យកការរិះគន់ កែតម្រូវរាល់​កំហុសឆ្គង​នានាផងដែរ។

គួរបញ្ជាក់ថា Song HyeKyo ឬប្រជាជនខ្មែរ​ភាគច្រើន​ហៅថា ហាន់ ជីអ៊ុន ជាតារាសម្ដែងស្រីជើងចាស់ម្នាក់ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង។ នាងបានចាប់ផ្ដើមសម្ដែងតាំងពីឆ្នាំ ១៩៩៦។ រហូតដល់ឆ្នាំ ២០១៧ ក៏​សម្រេចចិត្ដរៀបមង្គលការ សាងគ្រួសារជាមួយតារាសម្ដែងប្រុស Song JoongKi តែចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមិនបានយូរឡើយ និងសម្រេចលែងលះគ្នាវិញក្នុងឆ្នាំ ២០១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច